កម្លាំងជំនាញនៅតែបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងផ្សព្វផ្សាយពីច្បាប់ជលផល ធ្វើការសម្របសម្រួលដល់ប្រជាពលរដ្ឋនេសាទឱ្យបានសមស្រប
(កំពង់ធំ)÷ លោក ដៀប ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារឈរជើងនៅចំណុចផាត់សណ្តាយ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងជាអនុប្រធានទទួលអចិន្រ្តៃយ៍ក្រុមការងារទីបញ្ជាការស្រាល ព្រមទាំងសហការីសហការណ៏ជាមួយកម្លាំងអធិការរដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច សាមពាង កន្លុកយកបាយក្អែក ដងទុង និង កោះបឹងស្រែ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
មុនពេលចេញប្រតិបត្តិការលោកនាយខណ្ឌ បានជួបប្រជុំជាមួយ ក្រុមការងារទីបញ្ជាការ ក្រុមប្រឹក្សាឃុំ មេភូមិ និងសហគមន៍នេសាទ ដើម្បីផ្សព្វផ្សាយពីច្បាប់ជលផល និងការសម្របសម្រួលដល់ប្រជាពលរដ្ឋនេសាទប្រើឧបករណ៍លបឡុកមិនឱ្យដាក់លើសប្រវែង និងក្រឡាញឹក ជាពិសេសតំបន់ករដបដែលជាចរាចរណ៍ត្រីចុះទៅទន្លេមេគង្គ។ លទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើកាត់តម្រឹមរបាំងសាច់អួនលើសប្រវែងកំណត់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនចំនួន០៩របាំង ប្រវែង៩០០ម៉ែត្រ បង្គោលចំនួន ៥០០ដើម។
លោក កែវ សុឃឿន សង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) ចូលរួមជាមួយក្រុមការងារទីបញ្ជាកាស្រាលប្រចាំស្រុកតាំងគោក ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាប បទល្មើសជលផលនៅចំណុច÷គោងាប់ ចំណង់ ទំនប់តាធី កំពង់ស និងក្រពើសាហាវ ស្ថិតក្នុងភូមិសាស្ត្រឃុំស្រឡៅ និងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។ លទ្ធផលអនុវត្តបាន០៣ករណី
បានរុះរើនិងដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន១៧របាំងប្រវែង១៨០០ម៉ែត្រ របាំងសាច់អួនក្រឡាញឹកចំនួន០៤របាំង ប្រវែង១២០ម៉ែត្រ ឡុកចំនួន២១គ្រឿង លប/លូចំនួន២១មាត់ បង្គោលចំនួន៥៤២ដើម លបប្រើស១០០ចំនួន៣០លប ចាក់លែងត្រីចម្រុះទំងន់៨០គីឡូក្រាមចូលទន្លេវិញ។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ-អ៊ុមញឹប។