លោកឧត្តមសេនីយ៍ត្រី ហេង សុផល ឧបត្ថម្ភសម្ភារៈបច្ចេកទេស ជូនការិយាល័យទាំង៣ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
(កំពង់ធំ)÷ដោយឃើញតម្រូវការចាំបាច់ របស់មន្ត្រី ដែលកំពុងអនុវត្ត តួនាទី/ភារកិច្ច តាមបណ្តាការិយាល័យជំនាញ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានឧបត្ថម្ភសម្ភារៈ បច្ចេកទេសបំពាក់បន្ថែមនៅការិយាល័យទាំង៣ នៃស្នងការដ្ឋាននគរបាលខេត្តនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ។
សម្ភារៈ ឧបករណ៍ បច្ចេកទេស ដែលលោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តកំពង់ធំ បានប្រគល់ជូនការិយាល័យនាឱកាសនេះមាន÷ ១.ការិយាល័យរដ្ឋបាល ទទួលបានម៉ាស៊ីនកំព្យូទ័រចំនួន០១គ្រឿង ២. ការិយាល័យ សរុបផែនការ ទទួលបានម៉ាស៊ីនកំព្យូទ័រចំនួន០១
គ្រឿង។ ៣.ការិយាល័យផ្សព្វផ្សាយអប់រំ ទទួលបានម៉ាស៊ីន កំព្យូទ័រចំនួន០១គ្រឿង និងម៉ាស៊ីនថតចំនួន០១គ្រឿងផងដែរ។
លោកស្នងការ ផ្ដាំផ្ញើដល់មន្ត្រីការិយាល័យជំនាញ បន្ទាប់ពីទទួលយកសម្ភារៈ បច្ចេកទេស នេះទៅ ត្រូវថែរក្សាឱ្យបានប្រសើរ ដើម្បីធានាក្នុងការប្រើប្រាស់បានយូរអង្វែង ពិសេសគឺប្រើប្រាស់ទៅតាមបច្ចេកទេស ជំនាញបានត្រឹមត្រូវ ចៀសវាងមិនយកចិត្តទុកដាក់ ធ្វើឱ្យឧបករណ៍ដែលទទួលបានទាំងអស់ឆាប់នឹងខូច។
លោកវរសេនីយ៍ឯក សូ ជា នាយការិយាល័យផ្សព្វផ្សាយ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧត្តមសេនីយ៍ស្នងការនគរបាល ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ឧបត្ថម្ភ សម្ភារបច្ចេកទេស ជូនការិយាល័យ ដើម្បីបង្ករលក្ខណៈងាយស្រួល ដល់មន្ត្រីដែលកំពុងបំពេញភារកិច្ច ជាប្រចាំថ្ងៃ និងសូមគោរពជូនពរ ជូនចំពោះថ្នាក់ដឹកនាំ សូមសមប្រកបជួបប្រទះតែពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។