Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំក្រុមការងារ ចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពយុវជន សួស ធារ៉ា ដែលបានទទួលមរណៈភាពដោយលង់ទឹក នៅឃុំដងកាំបិត  ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំក្រុមការងារ ចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពយុវជន សួស ធារ៉ា ដែលបានទទួលមរណៈភាពដោយលង់ទឹក នៅឃុំដងកាំបិត  ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរឃុំ ភូមិ នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូន និងចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យសពលោក សួស ធារ៉ា អាយុ ១៨ឆ្នាំ ដែលបានទទួលមរណភាពដោយឧបទ្ទវហេតុលង់ទឹក នៅតាមដងស្ទឹងសែន ក្នុងពេលបង់សំណាញ់ នេសាទត្រី ជាលក្ខណៈគ្រួសារ នៅភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

លោក រ៉ែម​ សារឿន​ តំណាង​ប្រធានក្រុមប្រឹក្សាឃុំដងកាំបិត បានបញ្ជាក់ថា៖ លោក សួស ធារ៉ា មានអាយុ ១៨ឆ្នាំ កំពុងសិក្សារៀនសូត្រនៅថ្នាក់ទី១០  ហើយនៅក្នុងបវេស្សនកាលខាងមុខនេះ នឹងត្រូវចូលរៀននៅថ្នាក់ទី១១  នៅវិទ្យាល័យហ៊ុន សែន សណ្តាន់ ។ លោក សួស ធារ៉ា មានឪពុកឈ្មោះ សួស វេត អាយុ ៥៣ឆ្នាំ និងម្ដាយឈ្មោះ វ៉ាន់ ថេន អាយុ ៥២ ឆ្នាំ ប្រកបមុខរបរធ្វើស្រែចម្ការ និងលក់ដូរនៅក្នុងភូមិ  ។ លោក សួស ធារ៉ា បានជួបគ្រោះឧបទ្ទវហេតុលង់ទឹកស្ទឹងសែន ក្នុងពេលបង់សំណាញ់នេសាទត្រី ដោះស្រាយជីវភាពគ្រួសារ នៅវេលាម៉ោង ១០ និង ៥ នាទីព្រឹក ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ ហើយសពត្រូវបានរកឃើញនៅវេលាម៉ោង ៥ និង ៣០ នាទីល្ងាច ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយឡោះអាល័យ ចំពោះការបាត់បង់យុវជន សួស ធារ៉ា ដែលជាកូន ជាបង ជាប្អូន របស់ក្រុមគ្រួសារលោក សួស វ៉េត និងអ្នកស្រី វ៉ាន់ ថេន  ដោយបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព ដោយបានគោរពវិញ្ញាណក្ខន្ធ និងសូមបួងសួងសូមឱ្យវិញ្ញាណក្ខន្ធ យុវជន សួស ធារ៉ា បានទៅកាន់តែសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

នៅក្នុងឱកាស ដ៏ក្រៀមក្រំនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បាននាំយកនៅអំណោយមនុស្សធម៌មាន ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យសពនេះផងដែរ ។

ក្រុមគ្រួសារសព លោក សួស ធារ៉ា សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរត្តិធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលតែងតែបានយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ការលំបាកជូនប្រជាពលរដ្ឋនៅក្នុងឃុំដងកាំបិត និងសូមគោរពជូនពរសម្ដេចលោកជំទាវ ព្រមទាំងក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង បួន ប្រការកុំបីឃ្លៀងឃ្លាតឡើយ ។អត្ថបទ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV