Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំសហការីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ១២នាក់ នៅស្រុកបារាយណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំសហការីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ១២នាក់ នៅស្រុកបារាយណ៍

(កំពង់ធំ)÷ថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២៥នៅ នៅសាលាស្រុកបារាយណ៏ ខេត្តកំពង់ធំ ឯកឧត្តម ហួត ហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបារាយណ៍ បានដឹកនាំសហការីក្រោមឱវាទ ជួបសំណេះសំណាលជាមួយសិស្សនីទ្ទេស A ដែលប្រឡងជាប់ កាលពីថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ ដោយមានគោលបំណងចែករំលែកបទពិសោធន៍ និងលើកទឹកចិត្តដល់សិស្សឲ្យមានការយល់ដឹងជ្រាលជ្រៅអំពីតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមងួន រាសីអភិបាលរងខេត្តកំពង់ធំលោកសេង អានប្រធានមន្ទីរទេសចរណ៍.ថ្នាក់ដឹកនាំនិងមន្ត្រីរាជការស្រុកបារាយណ៍ . លោកគ្រូអ្នកគ្រូ .អាណាព្យាបាលសិស្សនីទ្ទេស A ទាំង ១២ នាក់ នៃស្រុកបារាយណ៍ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកសារសំខាន់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ឲ្យក្លាយជាវិស័យសេដ្ឋកិច្ចបណ្ដោះអាសន្ន និងមានភាពចីរភាព។ ឯកឧត្តមក៏បានបង្ហាញពីសារៈសំខាន់នៃការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រទេសជាតិទាំងមូលពិសេសដំរូវការទេសចរណ៍សម័យថ្មី ដែលផ្អែកលើបច្ចេកវិទ្យា និងច្នៃប្រឌិត។

បន្ថែមពីនេះ ឯកឧត្តមបានលើកទឹកចិត្តសិស្សឲ្យមានការខិតខំប្រឹងប្រែងក្នុងការសិក្សា តាមចំណង់ចំណូលចិត្តរៀងៗខ្លួន ដោយធ្វើការស្រាវជ្រាវ និងចូលរួមក្នុងសកម្មភាពសង្គម ដើម្បីបង្កើនបទពិសោធន៍ និងជំនាញអនាគត។ ក្រសួងទេសចរណ៍ក៏បានសន្យាផ្តល់ឱកាសសហការជាមួយសិស្សក្នុងកម្មវិធីសិក្សាពិសោធន៍ និងបណ្តុះបណ្តាលជាក់ស្តែង ដែលសិស្សានុសិស្សចង់ចូលរួមជាមួយវិស័យទេសចរណ៍ដើម្បីបន្ថែមចំណេះដឹងនិងប្រតិបត្តិ។

ឯកឧត្តមបានឧបត្ថម្ភនៅកុំព្យូទ័រដល់សិស្សនីតិអេទាំង ១២ នាក់ក្នុងម្នាក់ៗទទួលបានកុំព្យូទ័រមួយគ្រឿងនិងថវិកា៤០មុឺនរៀល .លោកគ្រូអ្នកគ្រូនូវថវិកាមួយចំនួនផងដែរ។

នៅថ្ងៃដដែលនោះដែរឯកឧត្តមហួត ហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងសហការីនិងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ជនលិចនិងដាច់ផ្លូវមួយចំនួននៃស្រុកបារាយណ៍ដោយឯកឧត្តមបានណែនាំឲ្យអាជ្ញាធរស្រុក.ឃុំបន្តយកចិត្តទុកដាក់តាមដាននិង ជួយសង្គ្រោះប្រជាពលរដ្ឋ.សត្វពាណៈ.ផលដំណាំដែលបានប៉ះពាល់ដោយសារទឹកជំនន់នេះដើម្បីជៀសវាងនៅគ្រោះថ្នាក់ជាយថាហេតុផ្សេងៗដែលយើងពុំបានដឹងមុន។ (អត្ថបទនិងរូបភាពដោយអ៊ុមញឹប)។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV