ឯកឧត្តម សួស យ៉ារ៉ា ជួបជាមួយកីឡាករទូកវត្តឌួងសូរិយា ឃុំក្តីដូង ស្រុកកំពង់ស្វាយ
(កំពង់ធំ)៖ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ រសៀលថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលនិងចែកអំណោយជូនក្រុមកីឡាករទូកវត្តឌួងសូរិយាហើយវត្តក្តីដូង ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឯកឧត្តមបានលើកឡើងថាការបង្កើតឲ្យមានកម្មវិធីអុំទូកក្នុងគោលបំណងចូលរួមថែរក្សាអភិរក្សវប្បធម៌ប្រពៃណីខ្មែរ ដែលបានបន្សល់ទុកដល់កូនៗជំនាន់ក្រោយកុំឲ្យបាត់បង់និងសូមគោរពដឹងគុណដល់បុព្វបុរសខ្មែរយើងដែលបានរក្សានិងការពារបាននូវបូរណភាពទឹកដីនៃកម្ពុជា បង្កបរិយាកាសជូនដល់ប្រជាពលរដ្ឋកំសាន្តសប្បាយរីករាយក្រោមម្លប់សន្តិភាព។
ឯកឧត្តមបញ្ជាក់ថាដើម្បីឲ្យដំណើការប្រកួតប្រព្រឹត្តិទៅមានភាពរលូននិងល្អប្រសើរជូនប្រជាពលរដ្ឋកំសាន្តកាន់តែសប្បាយរីករាយនោះ លោកស្រីសូមឲ្យកីឡាករទាំងអស់គោរពនូវបទបញ្ជាផ្ទៃក្នុង ដែលចេញដោយគណៈកម្មការខេត្ត រៀបចំប្រណាំងទូក ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយដៃគូ មិនត្រូវបន្តុះបង្អាប់ដៀមដាម ឌឺដងដាក់គ្នា ឈ្លោះទាស់ទែង ប្រើអំពើហឹង្សាដែលនាំឲ្យបាត់បង់សេចក្តីថ្លៃថ្នូរបស់កីឡាករឡើយ។កត្តាដែលកីឡាករ គប្បីយកចិត្តទុកដាក់បំផុតនោះគឺត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចមានកាយសម្បទានគ្រប់គ្រាន់ម្ចាស់ការអំពីសន្តិសុខសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន រក្សាអនាម័យ និងបរិស្ថាន កន្លែងស្នាក់នៅ រក្សាសេចក្តីថ្លៃថ្នូរ មានអាកប្បកិរិយា និងសុភាពរាបសារ មិនប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទនិងគោរពពេលវេលាឲ្យបានត្រឹមត្រូវ។
ឯកឧត្តមបានផ្ដល់ថវិកានិងសម្ភារៈមួយចំនួនទៅដល់កីឡាករទូកឌួងសូរិយាបុប្ផាស្ទឹងសែននិងឌួងសូរិយាបុប្ផាក្តីដូង សម្រាប់ប្រកួតថ្នាក់ខេត្តនាថ្ងៃទី១៦-១៧ ខែ តុលានេះ ខេត្តកំពង់ធំ។