Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

គណនេយ្យភាពសង្គម គឺជាយន្តការដែលមិនអាចខ្វះបានក្នុងការកសាងទំនុកចិត្តរវាងប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាសាធារណៈ

គណនេយ្យភាពសង្គម គឺជាយន្តការដែលមិនអាចខ្វះបានក្នុងការកសាងទំនុកចិត្តរវាងប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាសាធារណៈ

(កំពង់ធំ)៖ រសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំនូវកិច្ចប្រជុំប្រចាំត្រីមាសទី៣ ស្ដីពីការអនុវត្តសកម្មភាពការងារគណនេយ្យភាពសង្គម ដេីម្បីអោយខេត្តកំពង់ធំ បន្តធ្វើជាគំរូមួយ ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម ប្រកបដោយជោគជ័យ និងនិរន្តរភាព សម្រាប់ត្រីមាស ទី៤ ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។ ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធមកពីក្រុង-ស្រុកទាំង9 មន្ទីរអង្គភាព និងអង្គការដែលជាដៃគូសហការជាមួយរដ្ឋបាលខេត្តផងដែរ។

លោកជំទាវ លំ គន្ធារី មានប្រសាសន៍ថាជាក់ស្តែងដូចដែលយេីងដឹងហេីយថា គណនេយ្យភាពសង្គម គឺជាយន្តការដែលមិនអាចខ្វះបានក្នុងការកសាងទំនុកចិត្តរវាងប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាសាធារណៈ។

លោកជំទាវ បន្តថាមតិយោបល់ និងកង្វល់ របស់ប្រជាពលរដ្ឋ ត្រូវបានប្រមូល វិភាគ និងប្រើប្រាស់ជាធាតុចូលក្នុងការរៀបចំផែនការកែលម្អ សេវា សំដៅឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ពួកគាត់។

លេីសពីនេះលោកជំទាវ ក៏បានបញ្ជាក់ផងដែរភាពជោគជ័យនៃគណនេយ្យភាពសង្គមមិនមែនគ្រាន់តែជាការអនុវត្តគម្រោងនោះទេ ប៉ុន្តែជាការ កសាងនូវទំនុកចិត្តរវាងរដ្ឋបាល និងប្រជាពលរដ្ឋ ព្រមទាំងការលើកកម្ពស់គុណភាពសេវាសាធារណៈ ឱ្យកាន់តែប្រសើរឡើង។
អត្ថបទនិងរូបភាពដោយ យីម ប៊ុន ហ័រ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV