Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលស្រុកតាំងគោក បានចុះពិនិត្យមើលសង្វាក់ផលិតកម្មសត្វ ( ភ្ញាស់ពងទា) នៅឃុំទ្រៀល ដែលផលិត និងចែកចាយក្នុងមួយថ្ងៃៗប្រមាណពី ២៥០.០០០ ទៅ ៣០០.០០០គ្រាប់

រដ្ឋបាលស្រុកតាំងគោក បានចុះពិនិត្យមើលសង្វាក់ផលិតកម្មសត្វ ( ភ្ញាស់ពងទា) នៅឃុំទ្រៀល ដែលផលិត និងចែកចាយក្នុងមួយថ្ងៃៗប្រមាណពី ២៥០.០០០ ទៅ ៣០០.០០០គ្រាប់

(ខេត្តកំពង់ធំ)÷ អភិបាលស្រុកតាំងគោកលោក ហាក់ ម៉ុងហួត រួមនឹងសហការី បានចុះពិនិត្យមើលសង្វាក់ផលិតកម្មសត្វ ( ភ្ញាស់ពងទា) នៅឃុំទ្រៀល ដែលផលិត និងចែកចាយក្នុងមួយថ្ងៃៗប្រមាណពី ២៥០.០០០ (ម្ភៃប្រាំម៉ឺន)ទៅ ៣០០.០០០(សាមសិបម៉ឺន)គ្រាប់ ក្នុងនោះពងភ្ញាស់រង្វង់៧០% និងពងសាប ៣០% នាំទៅកាន់ទីផ្សារក្នុងខេត្យ/ក្រុង រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត។

តាមមន្ត្រីជំនាញបានឱ្យដឹងថា ក្នុងស្រុកតាំងគោកមានកន្លែងផលិតភ្ញាក់ពងទាជាង៣០កន្លែងក្នុងនោះឃុំទ្រៀលមានច្រើនជាងគេ ។

លោក ហាក់ ម៉ុងហួត ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យបន្តការយកចិត្តទុកដាក់ និងសូមឱ្យមានបរិស្ថានអនាម័យត្រឹមត្រូវក្នុងមូលដ្ឋានផលិតកម្មកុំឱ្យមានក្លិន រួមទាំងខិតខំប្រឹងប្រែងពង្រីកការចិញ្ចឹមបន្ថែម ដើម្បីបំពេញតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរជាងមុន។

លោកអភិបាលស្រុកតាំងគោក ក៏បានណែនាំដល់អាជ្ញាធរឃុំ បន្តយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងតាមដានការចិញ្ចឹមសត្វ របស់ប្រជាកសិករដើម្បីបានដំណើរការទៅដោយរលូន ហើយប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង ត្រូវផ្ដល់នូវដំណោះស្រាយ ជូនដល់ពួកគាត់ឱ្យទាន់ពេលវេលាផងដែរ៕ អត្ថបទរដ្ឋបាលស្រុកតាំងគោក-ពិនិត្យហើយអ៊ុមញើប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV