Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុកស្ទោង បានលើកឡើងថា ការផ្ដល់ថវិកាបេឡាមរណៈសង្គ្រោះគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដល់គ្រួសារពលីនិងអតីតយុទ្ធជន

ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុកស្ទោង បានលើកឡើងថា ការផ្ដល់ថវិកាបេឡាមរណៈសង្គ្រោះគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដល់គ្រួសារពលីនិងអតីតយុទ្ធជន:

(កំពង់ធំ): លោកសាយ គឹមឡម ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញ សំណេះសំណាល សួរសុខទុក្ខ រំលែកទុក្ខ និងប្រគល់ថវិកា បេឡាមរណសង្គ្រោះជូនដល់គ្រួសារពលី នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនេះ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាហើយជាប្រធានសមាគមឯតេតយុទ្ធជនកម្ពុជា ដែលសម្ដេចមានការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ សុខុមាលភាពជីវភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋទូទៅជាពិសេសគ្រួសារអតីតយុទ្ធជន គ្រួសារពលីដែលបានពលីនូវសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិជាពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិជួបនូវសង្គ្រាម ឆ្លៀតពានពីបច្ចាមិត្ត។

ជាមួយគ្នានេះលោកបានសម្ដែងនៅសមានចិត្តចូលរួមរំលែកទុក្ខជាមួយគ្រួសារសពដែលបានបាត់បង់នូវសាច់ញាតិជាទីស្រឡាញ់ដែលមិនអាចវិលត្រឡប់ជួបមុខគ្នាតទៅទៀត និងបានណែនាំដល់អាជ្ញាធរភូមិ ឃុំ ត្រូវបង្កើនការយល់ចិត្តទុកដាក់ថែមទៀតដល់គ្រួសារពលីឬគ្រួសារអតីតយុទ្ធជនដើម្បីមានការចូលរួមជួយសង្គ្រោះផ្សេងនិងការផ្ដល់នូវសេវាផ្សេងៗផងដែរ។

សូមបញ្ជាក់ថាថវិកាដែលប្រគល់ជូននៅពេលនេះមានចំនួន ៤លានរៀល ជូនដល់ម្ដាយគ្រួសារអ្នកស្រី ចុត ឡប ដែលត្រូវជាម្តាយរបស់ជនពលី ឈ្មោះ អ៊ាន ជា ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី ៤ខែតុលាឆ្នាំ ២០២៥។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV