រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ចូលរួមរំលែកទុក្ខសពលោក ភិន ហ៊ង សមាជិកក្រុមប្រឹក្សាស្រុក
(កំពង់ធំ)÷ លោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុក លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាស្រុក ក្នុងស្រុកប្រាសាទបល្ល័ង្កទាំងអស់ ចូលរួមគោរពវិញ្ញាណក្ខន្ធ រួមរំលែកទុក្ខ និងសេចក្តីតក់ស្លុតក្ដុកក្ដួលយ៉ាងក្រៀមក្រំ ជាទីបំផុត ចំពោះមរណភាពរបស់ លោក ភិន ហ៊ង សមាជិកក្រុមប្រឹក្សាស្រុក ដែលត្រូវជាឧត្តមស្វាមីរបស់លោកស្រី ជូរ យ៉េត ដែលបានទទួលមរណៈភាពនាថ្ងៃអាទិត្យ០៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៨ ឆ្នាំ ដោយរោគាពាធ ស្ថិតនៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានចូលរួមមរណៈភាពរបស់លោក ភិន ហ៊ង គឺជាការបាត់បង់ស្វាមីជាទីស្រឡាញ់ ឪពុកបង្កើត ឪពុកក្មេក ជីតា មួយរូប ដែលបានលះបង់អស់កម្លាំងកាយចិត្ត ថែទាំ និងផ្តល់ក្តីស្រឡាញ់ ផ្តល់ភាពកក់ក្តៅដល់កូនចៅៗ និងញាតិមិត្តទាំងអស់។ ជាពិសេសបាត់បង់ឥស្សរជនដ៏ឆ្នើមម្នាក់ក្នុងស្រុកប្រាសាទបល្ល័ង្ក ដែលបានចំណាយពេលពេញមួយជីវិតក្នុងបុព្វហេតុ ជាតិមាតុភូមិ។
ក្នុងមរណទុក្ខដ៏ក្ដុកក្ដួលនេះយើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធ ក្នុងលោកទាំងអស់សូមប្រោសដួងវិញ្ញាណក្ខន្ធលោក ភិន ហ៊ង បានចាប់បដិសន្ធិ ក្នុងសុខគតិភពជានិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល័្លង្ក-ពិនិត្យដោយអ៊ុមញឹប។