ពិធីសំណេះសំណាលផ្តាំផ្ញើសួរសុខទុក្ខ ជាមួយបេក្ខជនសិស្សានុសិស្សដែលត្រូវប្រឡងមធ្យមសិស្សាទុតិយភូមិឆ្នាំ ២០២៤
(កំពង់ធំ)៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ពិធីសំណេះសំណាល និងផ្តាំផ្ញើសួរសុខទុក្ខ ជាមួយបេក្ខជនសិស្សានុសិស្សដែលត្រូវប្រឡងមធ្យមសិស្សាទុតិយភូមិឆ្នាំ ២០២៤ ចំនួន២៣៦នាក់ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសាកសួរសុខទុក ដើម្បីស្វែងយល់ពីចំណាប់អារម្មណ៍របស់សិស្សានុសិស្សថ្នាក់ទី១២ ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ។
ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងក្រោម អធិបតីភាព ឯកឧត្តម ហេង សំណាង តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា, ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ, លោក វណ្ណៈ សោភានិត គណៈអភិបាលស្រុកប្រាសាទបល្ល័ង្គ រួមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី មកពីអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនចូលរួមផងដែរ។
គួរបញ្ជាក់ផងដែរថា ឱកាសសំណេះសំណាលផ្តាំផ្ញើសួរសុខទុក្ខ ជាមួយបេក្ខជនសិស្សានុសិស្សដែលត្រូវប្រឡងមធ្យមសិស្សាទុតិយភូមិ ក៏មានប្រាក់លេីកទឹកចិត្តដល់បេក្ខជនដែលក្នុងម្នាក់ៗ ទទួលបានថវិកា100,000៛ , លោកគ្រូអ្នកគ្រូ និងក្រុមការងារស្រុកដែលមកចូលរួមម្នាក់ៗ បានថវិកា 50,000៛ សរុបចំណាយក្នុងកម្មវិធី 30,000,000៛ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង ។
អត្ថបទ រដ្ឋបាលស្រុកប្រាសាទបល្ល័ង្គ -ពិនិត្យដោយអ៊ុមញឹប។