Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរឯកឧត្តម ចាន់ ចេស្តា បន្តដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដាំស្ដារព្រៃឈើឡើងវិញនៅតំបន់ព្រៃអង់តែនឃុំបឹងល្វា ស្រុកសន្ទុក

ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរឯកឧត្តម ចាន់ ចេស្តា បន្តដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដាំស្ដារព្រៃឈើឡើងវិញនៅតំបន់ព្រៃអង់តែនឃុំបឹងល្វា ស្រុកសន្ទុក

ដោយអនុវត្តតាមបទបញ្ជារបស់ឯក ឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជា ការយោធភូមិភាគទី៤ ព្រមទាំងការដឹក នាំបញ្ជាផ្ទាល់ពីឯកឧត្តម នួន ផារ័ត្ន អភិ បាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការ​ តំណាង​ឯកឧត្តម​ឌិត​ ទីណា​ រដ្ឋ​មន្ត្រី​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំកងទ័ព ចំនួន២១៥នាក់ជាថ្មីទៀត ចូល រួមដាំកូនឈើប្រណិតលើគម្រោងផែនការចំនួន ៣០,០០០ ដើម នៅលើផ្ទៃដី ចំនួន ៥០ហិកតា ដែលបានដកហូតពីក្រុមជនល្មើសកាប់ទន្ទ្រាននាពេលកន្លងទៅ ដើម្បីស្ដារព្រៃឈើឡើងវិញ ដែលពិធីនេះប្រព្រឹត្តទៅនៅអូតាកាវ  តំបន់ព្រៃអង់តែន ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោពលខេមរភូមិន្ទ និងការណែនាំដឹកនាំដោយផ្ទាល់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងរយៈពេល៦ខែកន្លងទៅនេះ កងកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលរួមមានកងកម្លាំងប្រដាប់អាវុធទាំងបី និងស្ថាប័នជំនាញពាក់ព័ន្ធព្រមទាំងអាជ្ញាធរដែនដី បានរួមគ្នាការពារទប់ស្កាត់មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មី ហើយបានរកឃើញផ្ទៃដីដែលក្រុមជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅ មានប្រមាណជាង ២,០០០ ហិកតា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ហើយត្រូវបានដកហូតជាដីរបស់រដ្ឋ ដើម្បីដាំស្ដារព្រៃឈើឡើងវិញទុកជាសម្បត្តិធនធានធម្មជាតិរបស់យេីងទាំងអស់គ្នា ។

ឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការ​ តំណាង​ឯកឧត្តម​ឌិត​ ទីណា​រដ្ឋ​មន្ត្រី​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទី បំផុតចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានអនុញ្ញាតឱ្យកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមដាំដើមឈើនៅពេលនេះ និងសូមអរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានយកចិត្តទុកដាក់យ៉ាងសកម្មដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដាំស្ដារព្រៃឈើឡើងវិញ ដែលកន្លងទៅរងការបាត់បង់ដោយក្រុមជនល្មើសលួចកាប់បំផ្លាញទន្ទ្រានយកដីរបស់រដ្ឋធ្វើកម្មសិទ្ធិ ។ ហើយបានអំពាវនាវដល់គ្រប់មជ្ឈដ្ឋាន អាជ្ញាធរដែនដី កង កម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពល រដ្ឋគ្រប់រូប រួមគ្នាថែរក្សាសម្បត្តិធម្មជាតិរបស់យើង ឲ្យនៅគង់វង្ស ដើម្បីទុកឱ្យកូនចៅរបស់យើងនៅជំនាន់ក្រោយៗតទៅទៀត។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun