Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងខេត្តកំពង់ធំ÷ប្រជាពលរដ្ឋគ្រប់រូបត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ចៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត

អភិបាលរងខេត្តកំពង់ធំ÷ប្រជាពលរដ្ឋគ្រប់រូបត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ចៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត

(ខេត្តកំពង់ធំ)÷លោកជំទាវ លំ គន្ធារី ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោកជំទាវអញ្ជើញក្នុងពិធីបើកយុទ្ធនាការស្តីពី(ការលើកកម្ពស់សុត្ថិភាពចរាចរណ៍ផ្លូវគោក) និងចែកមួកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវជាតិលេខ៦ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅរសៀលថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤ នៅមុខសាលាឃុំកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងឱកាសនេះដែរ លោកជំទាវប្រធានស្តីទី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចកិ
ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ប្រទេសកម្ពុជាយើងសព្វថ្ងៃរងគ្រោះថ្នាក់បើកបរដោយមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក បណ្ដាលឱ្យបាត់បង់អាយុជីវិតជារៀងរាល់ថ្ងៃ ដើម្បីចូលរួមកាត់បន្ថយអត្រាមស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ពាក់មួកសុវត្ថិភាពបានគ្រប់គ្នាឱ្យបានត្រឹមត្រូវ និងបើកបរឡានត្រូវពាក់ខ្សែក្រវ៉ាត់គ្រប់ពេលវេលាផងដែរ។

លោកជំទាវបានបន្តថា(កាកបាទក្រហមកម្ពុជា) តែងតែធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នេះ ជារៀងរាល់ឆ្នាំ ព្រោះកាកបាទក្រហមកម្ពុជា ជាសមាជិកថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដើម្បីឆ្លើយតបទៅនឹងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ និងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាចូលរួមកាត់បន្ថយអត្រាស្លាប់ របួសធ្ងន់ និងពិការដោយសារ
គ្រោះថ្នាក់ចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា តាមតែអាចធ្វើទៅបាន គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមចម្បងមួយ បានសម្លាប់ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ក្នុង១ឆ្នាំៗ។
កម្មវិធីបើកយុទ្ធនាការនេះក៏មានការចូលរួមពីលោក កែវផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ត្រីក្រុមប្រតិបត្តិសាខា អនុប្រធានគណ:កម្មាធិការសាខាស្រុកសន្ទុក មន្រ្តីអនុសាខា មន្រ្តីនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត នគរបាលចរាចរណ៍ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាយរិទ្ធជាតិកម្ពុជា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងក្រុមកាកបាទក្រហមឃុំដែលមានអ្នករួមសរុបចំនួន១១៩នាក់ ។

កម្មវិធីនេះមានសំណួរ-ចម្លើយ ដើម្បីដាស់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុវត្ថិភាពរបស់ខ្លួន និងមានរង្វាន់មួកសុវត្ថិភាពទៀតផង៧។ ក្នុងយុទ្ធនាការខាងលើនេះ បានជូនមួកសុវត្ថិភាពដល់អ្នកឆ្លើយសំណួរបានត្រឹមត្រូវចំនួន៦០មួក ចែកប័ណ្ណជំនួយស្នារតី ១២៥សន្លឹក សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយាន្តត្រូវដឹង ចំនួន១២៥។ ស្ទិកគ័រចំណាំងផ្លាត ចំនួន៥៣សន្លឹកខិតប័ណ្ណ ណែនាំពីវិធីពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ចំនួន១២៥សន្លឹក។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun