លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែកញ្ញា ទិសដៅបន្តខែតុលា ឆ្នាំ២០២៤
(កំពង់ធំ) នៅថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែកញ្ញា ទិសដៅបន្តខែតុលា ឆ្នាំ២០២៤ ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរងខេត្ត លោក នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យចំណុះមន្ទីរ ប្រធានអង្គភាពទាំង២ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុកទាំង៩ និងមេបញ្ជាការកងអនុសេនាធំចល័ត ។
ក្នុងនោះលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានណែនាំ ក៏ដូចជាដាក់បទបញ្ជាដល់មន្ទីរអង្គភាពជំនាញ និងមេបញ្ជាការមូលដ្ឋាន ក្រុង ស្រុកទាំង៩ ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានគ្រប់គ្រងសភាពការណ៍ទូទៅនៅតាមមូលដ្ឋានរបស់ខ្លួនរាយការណ៍ជាបន្ទាន់មកមេបញ្ជាការដើម្បីដោះស្រាយទាន់ពេលវេលា ។ ត្រូវពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ជាពិសេសអំពីការចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ។ ត្រូវរៀបចំកម្លាំងតាមដានល្បាតត្រួតពិនិត្យក្នុងភូមិឃុំនិងមូលដ្ឋានរបស់ខ្លួនជាប្រចាំ ត្រូវតាមដានមើលបង្ក្រាបក្មេងទំនើង គ្រឿងញៀន និងបញ្ហាចរាចរណ៍ជាដើម ។ល។ ប្រមូលផ្ដុំកម្លាំងមធ្យោបាយគ្រឿងបពាក់ ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ផងដែរ ។អត្ថបទកងរាជអាវុធហត្ថ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។