សមាជិកព្រឹទ្ធសភា និង រដ្ឋសភា អញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តសុវណ្ណជលសា ហៅវត្តកំពង់ចម្លង ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ
(កំពង់ធំ)៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី សមាជិករដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោកជំទាវ យស ថានារី សមាជិករដ្ឋសភា អញ្ជើញដាក់បិណ្ឌវេនទី១១ នៅវត្តសុវណ្ណជលសា ហៅវត្តកំពង់ចម្លង ឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ក្នុងឱកាសនោះលោកជំទាវ ឃួន ឃុនឌី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងជម្រាបពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលកំពុងមានវត្តមាននៅទីនេះ។
លោកជំទាវបានលើកឡើងថាសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្មផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងនោះមានបងប្អូនពុកម៉ែយើងដែរ ក៏ត្រូវបង្ខំចិត្តភៀសខ្លួនចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ និងសត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន ទុក្ខលំបាកនេះបានធ្វើឱ្យយើងទាំងអស់គ្នា យល់យ៉ាងច្បាស់ណាស់ ពីតម្លៃនៃសន្តិភាព។
លោកជំទាវបន្តថាយើងក៏ចង់បង្ហាញអន្តរជាតិឱ្យបានឃើញថាប្រជាជនកម្ពុជាត្រូវការសុខសន្តិភាព ហើយក៏មិនចង់បានការឈ្លានពាន ឬជម្លោះណាមួយឡើយ។
ក្នុងនោះដែលោកជំទាវបានលើកឡើងថាក្នុងពិធីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌនេះថ្នាក់ដឹកនាំព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលបងប្អូនប្រជាពលរដ្ឋបានធ្វើបុណ្យដើម្បីឧទ្ទិសកុសល ជូនដល់បុព្វការីជន ដែលបានលាចាកទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខន្ធ វីរកងទ័ពដែលបានពលី ជីវិតដើម្បីការពារបូរណភាពដែនដី សូមមកទទួលយកកុសល ផលបុណ្យដែរការពារបូរណៈភាពទឹកដីពីសំណាក់ចោរសៀមឈ្លានពាន ។
ក្នុងពិធីកាន់បិណ្ឌវេនទី ១១ លោកជំទាវបាននាំយកថវិកាសម្ភារៈកេនព្រះសង្ឃនិងសម្រាប់កសាងពីវត្តអារាមផងដែរ។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។