Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ លំ គន្ធារី នាំយកកំណោយមនុស្សធម៌ ទៅសាកសួរសុខទុក្ខអ្នកជាប់ពន្ធនាគារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

លោកជំទាវ លំ គន្ធារី នាំយកកំណោយមនុស្សធម៌ ទៅសាកសួរសុខទុក្ខអ្នកជាប់ពន្ធនាគារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា និងមន្ត្រីសាខាបាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកំពង់ធំចំនួន៥០នាក់  ស្រីចំនួន០៥នាក់ ក្នុងឱកាសមុនបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែដែលនឹងឈានមកដល់នាពេលខាងមុខនេះនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសនេះ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយពីសំណាក់សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី  ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា ដោយមិនមានការរើសអើង ទោះបីក្នុងស្ថានភាពណាក៍ សម្ដេច និងឯកឧត្តមតែងតែមានការអាណិតស្រឡាញ់ និងសូមលើកទឹកចិត្តបងប្អូនទាំងអស់សូមរស់នៅប្រកបដោយអនាម័យជានិច្ច។

លោកជំទាវបានបន្តទៀតថា បន្ទុករបស់រាជរដ្ឋាភិបាល និងមន្ត្រីមានសមត្ថកិច្ច បានយកចិត្តទុកដាក់ផ្តល់កន្លែងស្នាក់នៅ ការហូបចុក និងការអប់រំកែប្រែ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញ និងបំណិនជីវិត ដើម្បីមានសមត្ថភាពប្រកបរបរចិញ្ចឹមជីវិតវិញបានដោយសុច្ចរិត បន្ទាប់ពីមានសិរីភាពឡើងវិញក្រោមម្លប់នៃសុខសន្តិភាព នៅពន្ធនាគារខេត្តកំពង់ធំមាន៦៥% ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន គឺគ្រឿងញៀនជាអ្នកបំផ្លាញយើងទាំងអស់គ្នា បំផ្លាញក្រុមគ្រួសារ ញាតិមិត្ត និងសង្គមជាតិយើង, ហេតុដូចនេះ យើងទាំងអស់គ្នាត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

ក្នុងនាមប្រធានពន្ធនាគារខេត្តកំពង់ធំ និងមន្ត្រីពន្ធនាគារទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ក្តីអាណិត ស្រឡាញ់ ការលើកទឹកចិត្ត និងអំណោយជូនដល់បងអំណោយដែលផ្ដល់ជូនរួមមានប្អូនជាប់ឃុំក្នងពន្ធនាគារខេត្តកំពង់ធំនេះ។ សូមគោរពជូនពរសម្ដេចសូមជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ បានជាម្លប់ដល់កូនចៅ។

សូមបញ្ជាក់ផង អំណោយផ្ដល់ជូន១នាក់រួមមាន÷អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ  ទឹកស៊ីអ៊ីវ១យួរ ឃីត១ កញ្ចប់(មុង ភួយ សារុង ក្រមា) និងថវិកាមួយចំនួនទៀតផងដែរ។ អត្ថបទសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains