Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន  ដឹកនាំ​កិច្ច​ប្រជុំ​ និងត្រួតពិនិត្យអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដេីម្បីរៀបចំពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលដ៏ខ្លីខាងមុខនេះ

ឧត្តមសេនីយ៍ទោ សោម ស៊ុន  ដឹកនាំ​កិច្ច​ប្រជុំ​ និងត្រួតពិនិត្យអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដេីម្បីរៀបចំពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលដ៏ខ្លីខាងមុខនេះ 

(កំពង់ធំ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្ដីពីការរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅអាគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ធំ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ  ដែលនឹងប្រព្រឹត្តទៅនៅពេលដ៏ខ្លីខាងមុខនេះ ។

នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ព្រមទាំងបានទៅពិនិត្យទីតាំងជាក់ស្ដែង ដើម្បីប្រគល់ភារកិច្ចជូនក្រុមការងារលេខាធិការដ្ឋាននៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក្នុងការរៀបចំប្រុងប្រៀបកិច្ចការផ្សេងៗ លើគ្រប់វិស័យ ដើម្បីបម្រើឱ្យពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលគ្រោងនិងរៀបចំពិធី សម្ពោធ​នៅពេលដ៍ខ្លីខាងមុខនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ អាគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ  មានទំហំ ៣១៨,១៣ម៉ែត្រការ៉េ សាងសង់លើផ្ទៃដីទំហំ ៥០ម៉ែត្រ គុណនិង ១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម និងឯកឧត្តម នួន ផារ័ត្ន  ដែលបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ។  ហើយ​អគារ​នេះ​ នឹង​ត្រូវបញ្ចប់ការសាងសង់រួចរាល់នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៥នេះ ។ បើគិតរយៈពេលនៃការសាងសង់មានរយៈពេល ១៤៤ថ្ងៃរួចមកហើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច ជូនក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ត្រូវសហការជាមួយស្ថាប័នដែលមានការពាក់ព័ន្ធ ដើម្បីរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅពេលខាងមុខដ៏ខ្លីនេះ ឱ្យមានភាពអធឹកអធម្ម  និងទទួលបានជោគជ័យ ដើម្បីបម្រើនិរន្តរភាពការងារ ជូនដល់អតីតយុទ្ធជន និងនិវត្តជន នៅខេត្តកំពង់ធំ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ អត្ថបទដោយតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុម ញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains