Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

វេទិកាសន្ទនាស្តីពីកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី

វេទិកាសន្ទនាស្តីពីកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី

(កំពង់ធំ)៖ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងឯកឧត្តម អ៊ុន បុត្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាសន្ទនាស្តីពី(កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី) នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីតំណាងមកពីអង្គការ សមាគម សហគមន៍ និងសហជីពក្នុងខេត្ត រួមទាំងមន្ទីរជំនាញមកពីរដ្ឋបាលខេត្តកំពង់ធំជាច្រើនរូប។

ឯកឧត្តម អ៊ុន បុត្រ អភិបាលរងខេត្តកំពង់ធំ បានសាទរចំពោះការរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនាពេលនេះ ដែលជាការបង្កើតនូវឱកាសសម្រាប់ការពង្រឹង និងពង្រីកដៃគូសហការ ការលើកកម្ពស់សុខដុមនីយកម្មវិស័យសង្គមស៊ីវិលនៅកម្ពុជា តាមរយៈការពង្រឹងទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់ រវាងរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល ដើម្បីបន្តចូលរួមផ្តល់សេវាសង្គម អភិវឌ្ឍតាមមូលដ្ឋានជនបទ និងសហគមន៍។ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរចំពោះសមិទ្ធផលរបស់អង្គការសង្គមស៊ីវិលនាពេលកន្លងមក ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ សុខាភិបាល សិទ្ធិមនុស្ស បរិស្ថាន និងការអភិវឌ្ឍមូលដ្ឋានជាដើម។

ក្នុងអង្គវេទិកានាព្រឹកនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អរវាងអអាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិលទាំងក្នុងខេត្តកំពង់ធំ និងសមិទ្ធផលនាពេលកន្លងមក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តគោរពច្បាប់ជាធរមាន ដើម្បីបង្ហាញអំពីតម្លាភាព សុចរិតភាព និងការបង្កើនទំនុកចិត្តពីសំណាក់សាធារណជននិងម្ចាស់ជំនួយ និងបន្តចូលរួមដោយស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍដោយចីរភាព ស្របតាមចក្ខុវិស័យនិងគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក្រោមមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះស្ថានការណ៍ព្រំដែនជាមួយប្រទេសថៃនាពេលបច្ចុប្បន្ន ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលត្រូវតែបន្តស្មារតីរួមសាមគ្គី និងបង្កើនស្មារតីស្នេហាជាតិ ព្រមទាំងជឿជាក់ចំពោះការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល តាមរយៈយន្ដការការទូត និងសន្ដិវិធី ដើម្បីការពារឧត្តមប្រយោជន៍ជាតិនិងលើកស្ទួយកិត្យានុភាពប្រជាជាតិកម្ពុជានៅលើឆាកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ អង្គការសង្គមស៊ីវិលខេត្តកំពង់ធំបានរួមគ្នាចេញញត្តិដោយប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យភាពកម្ពុជា។

អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំ ក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់កងទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជា និងបានអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ ស្ថាប័នអន្តរជាតិ និងបណ្តាប្រទេសមហាអំណាច ជួយអន្ដរាគមន៍ជំរុញឱ្យរដ្ឋាភិបាលនិងយោធាថៃដោះលែងដោយឥតលក្ខខណ្ឌនូវវីរកងទ័ពកម្ពុជាទាំង១៨រូប និងត្រូវគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងដោយស្មោះត្រង់ចំពោះបទឈប់បាញ់ ដោយបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្កប្រទូសរ៉ាយតាមព្រំដែន ព្រមទាំងស្នើឱ្យភាគីថៃរើចេញនូវបន្លាលួសដែលបានរាយដោយរំលោភលើបូរណភាពនិងអធិបតេយ្យភាពកម្ពុជា ដើម្បីនាំសភាពការណ៍ព្រំដែនត្រឡប់ទៅរកប្រក្រតីភាពវិញ និងធានាសន្តិភាពយូរអង្វែងនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ និងជាការរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពក្នុងតំបន់។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains