Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញទិសដៅ ៣ ចំណុចដល់កងកម្លាំងអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់

ឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញទិសដៅ ៣ ចំណុចដល់កងកម្លាំងអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់

(កំពង់ធំ)៖អនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពី នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តបានដាក់ចេញទិសដៅ ៣ ចំណុចដល់កងកម្លាំងអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងសំណេះសំណាលជាមួយនឹងកងកម្លាំងប្រមាណជាង៣០០ នាក់ ។

លោកបានថ្លែងកោតសរសើរ ដល់បងប្អូនកងកម្លាំងគ្រប់លំដាប់ ដែលអនុវត្ត តួនាទី ភារកិច្ច បានល្អប្រសើរ នាពេលកន្លងមក បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ធានារក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ស្របគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ។

បន្ថែមលើ ប្រសាសន៍ សំណេះសំណាល លោកស្នងការ បានថ្លែងក្រើនរំលឹកលើការងារ÷

១-ការងារដឹកនាំបញ្ជា ប្រកបដោយស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង ថ្នាក់ដឹកនាំការិយាល័យជំនាញ ត្រូវបន្តពង្រឹងការគ្រប់គ្រងត្រួតពិនិត្យមន្ត្រីក្រោមឱវាទ ឱ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តតួនាទី ភារកិច្ចជាប្រចាំថ្ងៃ ការងារគោរពទង់ជាតិ ការងារប្រចាំបញ្ជា និងការងារសប្បុរសធម៌ ។

២-បន្តយកចិត្តទុក ការធ្វើអនាម័យសុខភាព និងបរិស្ថាន បោសសំអាតសំរាម ទីកន្លែងបំពេញភារកិច្ច ក្នុង-ក្រៅ បរិវេណអង្គភាព រៀបចំប្រមូលទុកដាក់វត្ថុ ឱ្យមានសណ្ដាប់ធ្នាប់ល្អ ។

៣-កងអនុសេនាតូចទាំង ០២ ក្រុម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបន្តត្រៀមខ្លួនរួចជាស្រេច រងចាំអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាល ការពារបូរណភាព អធិបតេយ្យភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ៕

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV