Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានលើកឡើងថា សំណង់ស្ទាក់ទឹកស្ទោង ក្លាយជាប្រភពទឹកដ៏សកម្ម សំខាន់បំផុតក្នុងការស្រោចស្រពស្រែស្រូវកសិករ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានលើកឡើងថា សំណង់ស្ទាក់ទឹកស្ទោង ក្លាយជាប្រភពទឹកដ៏សកម្ម សំខាន់បំផុតក្នុងការស្រោចស្រពស្រែស្រូវកសិករ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ

(កំពង់ធំ) ៖ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានលើកឡើងថា សំណង់ស្ទាក់ទឹកស្ទោង ក្លាយជាប្រភពទឹកដ៏សកម្មនិងសំខាន់បំផុតក្នុងការស្រោចស្រពស្រែស្រូវកសិករ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងដូច្នេះក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹកបន្ទាយស្ទោង ក្នុងខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៦០% ដែលស្ថិតក្នុង ភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា សំណង់ស្ទាក់ទឹកបន្ទាយស្ទោង មានតួនាទីយ៉ាងសំខាន់ក្នុងការទទួលទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងទឹកដែលហូរធ្លាក់មកពីទំនប់អាងទឹក «៣០កញ្ញា» រួចបន្តហូរតាមបណ្តោយស្ទឹងស្ទោង ឆ្ពោះទៅកាន់បឹងទន្លេសាប។ គិតត្រឹមដើមខែកក្កដានេះ លទ្ធផលការងារសាងសង់សំណង់ស្ទាក់ទឹកនៅលើស្ទឹងស្ទោង សម្រេចលទ្ធផលបានប្រមាណ ៦០% នៃគម្រោងទាំងមូល។

ក្រោយពេលការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ គម្រោងមួយនេះ នឹងក្លាយជាប្រភពទឹកស្រោចស្រពដ៏យ៉ាងសំខាន់ ក្នុងការបម្រើឱ្យការងារបង្កបង្កើនផលស្រូវវស្សាចំនួន២៧៥០ហិកតា និងស្រូវប្រាំងចំនួន ៨២៥ហិកតា ព្រមទាំងផ្តល់អត្ថប្រយោជន៍ផ្ទាល់សម្រាប់តម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាកសិករប្រមាណ២៨៨០ គ្រួសារ គ្របដណ្តប់លើភូមិចំនួន១៤ ក្នុងឃុំបន្ទាយស្ទោង និងឃុំផ្សេងទៀតដែលនៅជិតនេះថែមទៀត។

លើសពីនេះទំនប់ស្ទាក់ទឹកស្ទឹងស្ទោងនេះនឹងក្លាយជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ទាក់ទឹក ជំនន់ស្ទឹងស្ទោងដែលបានមកពីស្អាងទឹក30កញ្ញា ដែលអាចជួយពង្វៀងមិនឱ្យជនលិចទីរួមស្រុកស្ទោង និងផ្នែកខ្លះនៃឃុំទ្រា ឃុំកំពង់ចិនជើង និងឃុំកំពង់ចិនត្បូងផងដែរ។

ទន្ទឹមនឹងនេះ លោកប្រធាននាយកដ្ឋានវិស្វកម្ម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាន និងបានផ្តល់អនុសាសន៍ណែនាំដល់ប្រធានការដ្ឋាន ព្រមទាំងក្រុមការងារបច្ចេកទេស ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងប្រើប្រាស់គ្រឿងចក្រឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះដែរ លោកបានសង្កត់ធ្ងន់ឱ្យក្រុមការងារអនុវត្តតាមបទដ្ឋានបច្ចេកទេសឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមលក្ខខណ្ឌបច្ចេកទេសរបស់គម្រោង ដើម្បីធានាគុណភាពសំណង់ឱ្យមានភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង និងជំរុញល្បឿនការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់៕ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV