Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សំណូមពរ និងក្ដីកង្វល់ជាច្រើនរបស់ពលរដ្ឋ នៅឃុំច្រនាង និងឃុំស្វាយភ្លើង ត្រូវបានថ្នាក់ដឹកនាំស្រុកតាំងគោក ឆ្លើយបំភ្លឺ និងដោះស្រាយជូនភ្លាមៗ

សំណូមពរ និងក្ដីកង្វល់ជាច្រើនរបស់ពលរដ្ឋ នៅឃុំច្រនាង និងឃុំស្វាយភ្លើង ត្រូវបានថ្នាក់ដឹកនាំស្រុកតាំងគោក ឆ្លើយបំភ្លឺ និងដោះស្រាយជូនភ្លាមៗ

(កំពង់ធំ)៖ លោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុកតាំងគោក និងលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៦ ដើម្បីប្រមូលរាល់ក្តីកង្វល់ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយកមកធ្វើការដោះស្រាយ ក្នុងគោលបំណងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីបញ្ហាអាទិភាព របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំបន្ទាប់ និងទទួលយកនូវសំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សា និងឆ្លើយតប។

លើកឡើងនាឱកាសនោះលោក ប៊ុន ឈួន បានឱ្យដឹងថា ការរៀបចំវេទិកានេះមានគោលបំណងជំរុញនូវវប្បធម៌ដោះស្រាយ និងការចូលរួមពិភាក្សា ផ្តល់នូវការយល់ដឹង ការទទួលយកបានព័ត៌មានថ្មីៗ រួមទាំងបញ្ហាប្រឈមនានានឹងការឆ្លើយតបតាមសំណូមពរប្រជាពលរដ្ឋដែលមានក្តីកង្វល់។ ក្នុងវេទិកានេះសូមឱ្យបងប្អូនចូលរួមបញ្ចេញមតិយោបល់ លើកឡើងនូវសំណួរ សំណូមពរ បញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីពិភាក្សាគ្នា រួមគ្នាដោះស្រាយ និងឆ្លើយតបតាមគោលការណ៍ច្បាប់ និងស្របតាមសភាពការណ៍ជាក់ស្ដែង ដោយស្មារតីយោគយល់ អធ្យាស្រ័យប្រកបដោយគុណធម៌។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក លើកឡើងដែរថា វេទិកានេះជាឱកាសដ៏សំខាន់សម្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរ ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីយកមកពិភាក្សា ឆ្លើយបំភ្លឺ និងដោះស្រាយជូនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍ច្បាប់ និងស្ថានភាពជាក់ស្ដែងនៅក្នុងស្រុកតាំងគោក។

សូមជម្រាបថា វេទិកានេះក្រុមការងារបានទទួលសំណួរ សំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋនៅឃុំច្រនាង និងឃុំស្វាយភ្លើង មានដោយផ្ទាល់មាត់ និងជាប្រអប់សំបុត្រ ដោយមានបញ្ហាអំពីអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ បណ្ណកម្មសិទ្ធិដីធ្លី។ ជាមួយនឹងសំណួរ សំណូមពរ និងក្ដីកង្វល់ខាងលើនេះដែរ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ ធ្វើការឆ្លើយបំភ្លឺ និងដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ដោយឡែកចំពោះបញ្ហាដែលមិនទាន់អាចដោះស្រាយបានភ្លាមៗ និងបន្តដោះស្រាយជូនពលរដ្ឋជាបន្តបន្ទាប់ទៀត៕ អត្ថបទ រដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV