មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
(កំពង់ធំ)៖ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តម
នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រសៀលថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ កំពង់ធំថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ។
ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តបានរាយការណ៍ អំពីស្ថានភាព លក្ខណៈភូមិសាស្ត្រខេត្ត កិច្ចការងារ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ កិច្ចប្រតិបត្តិការ ព្រមទាំងរចនាសម្ព័ន្ធ ស្ថានភាពកងកម្លាំងនគរបាលខេត្តកំពង់ធំ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមប្រធានគណៈអធិបតី ព្រមទាំងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ អញ្ជើញជាអធិបតីភាព នាឱកាសនេះ ។
ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ បានរំលេចអំពី ស្នាដៃ
គុណបំណាច់របស់បងប្អូនកងកម្លាំង ក្នុងបេសកកម្មជាតិមាតុភូមិ ធានា រក្សាបានសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសង្គមជាតិនិងប្រជាពលរដ្ឋស្របគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”។
ឯកឧត្តម សួស អង្គារ៍ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដល់កងកម្លាំងដែលបានខិតខំលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី ការការពារសន្តិសុខសម្រាប់ធ្នាប់និងការបម្រើសេវាជូនដល់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមថ្លែងកោតសរសើរចំពោះឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តដែលប្រមូលផ្ដុំកងកម្លាំង
យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបំពាក់ទៅដោយសព្វាវុធ សម្ភារៈ មធ្យោបាយ ត្រៀមខ្លួនរួចជាស្រេច រង់ចាំអនុវត្តបទបញ្ជា
របស់រាជរដ្ឋាភិបាល ការពាបូរណភាព រអធិបតេយ្យភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះបញ្ហាព្រំដែន រវាងកម្ពុជា-ថៃ។
ឯកឧត្តមបានបញ្ជាក់ថាកងកម្លាំងទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗអំពីគោលនយោបាយ គោលការណ៍របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងឱកាសនោះឯកឧត្តមបានប្រគល់អំណោយដ៏ថ្លៃថ្លារបស់ដែលជាការឧបត្ថម្ភ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា អង្ករចំនួន ៣ តោន, មី ៦០ កេស, ទឹកស៊ីអ៉ីវចំនួន ៥០ កេស ៕