Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម អ៊ុន បុត្ត ដឹកនាំកិច្ចប្រជុំពង្រឹងការងារសម្របសម្រួលព័ត៌មាន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅខេត្តកំពង់ធំ

ឯកឧត្តម អ៊ុន បុត្ត ដឹកនាំកិច្ចប្រជុំពង្រឹងការងារសម្របសម្រួលព័ត៌មាន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅខេត្តកំពង់ធំ

(កំពង់ធំ)៖ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការងារព័ត៌មាន និងសាធារណមតិ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ។ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិក្នុងបណ្ដាញសង្គម ស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីធានាបាននូវការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះសាធារណជន។ កិច្ចប្រជុំនេះមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ គណៈអភិបាលក្រុង-ស្រុកទាំង៩ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ផងដែរ។

ក្នុងឱកាសនោះដែរ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានធ្វើបទអន្តរាគមន៍ស្ដីពីតួនាទី និងភារកិច្ចរបស់ក្រុមការងារសម្របសម្រួលព័ត៌មាន ក្នុងការតាមដាន ទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ព្រមទាំងជំរុញការផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយតម្លាភាព និងទាន់ពេលវេលា។ លោកស្រីក៏បានលើកឡើងអំពីសារៈសំខាន់នៃការបញ្ជ្រាបព័ត៌មានពិតជូនសាធារណជន ស្តីពីសមិទ្ធផលនានាក្នុងការអភិវឌ្ឍខេត្ត ក៏ដូចជាការលើកកម្ពស់កិត្យានុភាព កិត្តិយស និងសមិទ្ធផលការងាររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវស្ថិរភាពសាធារណមតិក្នុងសង្គម។

ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានក្រើនរំឭកដល់ថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក និងអង្គភាពកងកម្លាំងទាំងអស់ ជាពិសេសអ្នកនាំពាក្យ ត្រូវយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ និងក្ដាប់សភាពការណ៍ព័ត៌មានឱ្យបានជាប់ជាប្រចាំ។ ឯកឧត្តមបានណែនាំឱ្យពន្លឿនការឆ្លើយតបព័ត៌មានពាក់ព័ន្ធនានាឱ្យបានទាន់ពេលវេលា ប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ ដោយប្រើប្រាស់ព័ត៌មានពិតជាមូលដ្ឋានក្នុងការបកស្រាយ និងបន្សាបព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំភាន់ ដែលអាចបង្កឱ្យមានការយល់ច្រឡំក្នុងសាធារណជន និងប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ន និងថ្នាក់ដឹកនាំ។

ឯកឧត្តម អ៊ុន បុត្ត បានសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយ និងព័ត៌មានបែបបំពុលសង្គម ដែលគ្មានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានមួយចំនួនមានប្រភពពីគេហទំព័រ ឬបណ្ដាញសង្គមនៅក្រៅប្រទេសដែលខ្វះភាពជឿជាក់ និងមាននិន្នាការលម្អៀង ព្រមទាំងព័ត៌មានដែលត្រូវបានបង្កើតឡើងដោយក្រុមជនខិលខូចមួយចំនួន ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួននោះ អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម សណ្ដាប់ធ្នាប់សាធារណៈ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យគ្រប់មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងការតាមដាន ស្រាវជ្រាវ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងពង្រឹងកិច្ចសហការក្នុងការផ្សព្វផ្សាយព័ត៌មានពិតជូនសាធារណជន៕ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ ពិនិត្យដោយលោក ធូ កែវមុន្នី

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV