Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ថ្នាក់ដឹកនាំស្រុកប្រាសាទបល្ល័ង្កបានលើកឡើងថា ម្ចាស់បណ្ណកម្មសិទ្ធិដីធ្លីប្លង់រឹងមានគុណសម្បត្តិច្រើនយ៉ាង ក្នុងនាមម្ចាស់កម្មសិទ្ធិដីធ្លីស្របច្បាប់

ថ្នាក់ដឹកនាំស្រុកប្រាសាទបល្ល័ង្កបានលើកឡើងថា ម្ចាស់បណ្ណកម្មសិទ្ធិដីធ្លីប្លង់រឹងមានគុណសម្បត្តិច្រើនយ៉ាង ក្នុងនាមម្ចាស់កម្មសិទ្ធិដីធ្លីស្របច្បាប់

(កំពង់ធំ ) : លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបលល័ង្ក និងលោក អ៉ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ធំព្រមទាំងលោក យូ ចាន់ឌី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ចាម ព្រមទាំងសហការី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំទួលគ្រើល និងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ២០២៥  នៅវត្តពុទ្ធបល្ល័ង្ក ហៅ វត្តភូមិស្រែ ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំ។

ជាមួយគ្នានេះលោកអភិបាលស្រុក បានលើកទឹកចិត្តដល់អាជ្ញាធរឃុំសាលាវិស័យ និងឃុំទួលគ្រើល ត្រូវនាំគ្នាអនុវត្តតួនាទីភារកិច្ចបានមានប្រសិទ្ធភាពជាពិសេសនាំគ្នាបើកផ្លូវឬទុកដីចំណីផ្លូវ ដីចំណីស្ទឹង ចំណីអូរព្រែកឬបឹងបួរ ឱ្យបានធំទូលាយទៅតាមច្បាប់ភូមិបាលដើម្បីបានផ្លូវធំទូលាយ សម្រាប់ប្រើប្រាស់ទៅអនាគតនិងយូរអង្វែង និងមានប្រព័ន្ធរំដោះទឹកបានធំទូលាយដើម្បីបញ្ជៀសនូវការជនលិចភូមិឋាន លើសពីនេះត្រូវណែនាំពលរដ្ឋ ឱ្យត្រៀមលក្ខណៈនិងឯកសារពាក់ព័ន្ធនានា ដូចជាអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណើត ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ជាដើម ឬឯកសារចាំបាច់ណាមួយដែលក្រុមបច្ចេកទេសចុះបញ្ជីត្រូវការ ក្នុងការចុះបញ្ជីឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលាដើម្បីក្រុមការងារបានធ្វើការនេះបានទៅតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោក អ៉ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ធំ មានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ជាសេនាធិការរួមសហការជាមួយអាជ្ញាធរដែនដីបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីអោយបងប្អូនប្រជាពលរដ្ឋជាម្ចាស់ទ្រព្យគ្រប់ក្រុមគ្រួសារ ទទួលបាននូវប័ណ្ណកម្មសិទិ្ធស្របច្បាប់ច្បាស់លាស់ត្រឹមត្រូវធានាដោយរដ្ឋគ្មានការភ័យខ្លាចពីការបាត់បង់ដីរបស់ខ្លួនពីពេលនេះនឹងទៅអនាគត។

លោក បានកោតសរសើរមន្ទីរជំនាញ រួមនឹងអាជ្ញាធរគ្រប់មូលដ្ឋាន ដែលបាននិងកំពុងសហការគ្នាយ៉ាងសស្រាក់សស្រាំក្នុងការចុះវាស់វែងដី ដើម្បីចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ និងពន្លឿនឱ្យការចេញបណ្ណកម្មសិទ្ធិ ជូនបងប្អូន ប្រជាពលរដ្ឋបានលឿនទាន់ពេលវេលា។

ទន្ទឹមនឹងនេះលោកបានណែនាំដល់ម្ចាស់ដីធ្លីដែលមានបំណងចង់ធ្វើមរតកជូនកូនចៅ ត្រូវត្រៀមលក្ខណៈនិងឯកសារគ្រប់គ្រាន់ក៏ដូចជាការបំបែកក្បាលដី និងកំណត់ព្រំដីឱ្យបានច្បាស់លាស់ដើម្បីក្រុមបច្ចេកទេសជំនាញចុះធ្វើការវាស់វែងជូនដោយរលូននិងពុំមានបណ្ដឹងជំទាស់ជាពិសេសបណ្ដឹងជំទាស់ទីពីក្រុមគ្រួសារឬអ្នកទទួលមរតកដូចគ្នា។

ជាចុងបញ្ចប់ថ្មាក់ដឹកនាំ បានណែនាំដល់អាជ្ញាធរឃុំទាំងពីរ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក និងជំនាញពាក់ព័ន្ធ អត្រានុកូលដ្ឋានត្រូវបង្កលក្ខណៈងាយស្រួលជួយធ្វើ និងកែតម្រូវឯកសារឱ្យបានត្រឹមត្រូវ និងឆាប់រហ័សហើយអាជ្ញាធរមូលដ្ឋានត្រូវបង្កលក្ខណៈងាយស្រួលនិងសហការខ្ពស់ជាពិសេសរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ជូនក្រុមការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះ ដែលពួកគាត់នឹងចុះអនុវត្តក្នុងពេលឆាប់ៗនេះដើម្បីមានសុវត្ថិភាពនិងប្រព្រឹត្តទៅដោយរលូនតាមផែនការ ដែលនឹងបញ្ចប់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២៥នេះ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains