Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជំរុញការយល់ដឹងពីច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដើម្បីលើកកម្ពស់សិទ្ធិស្ត្រីនិងកុមារ

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជំរុញការយល់ដឹងពីច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដើម្បីលើកកម្ពស់សិទ្ធិស្ត្រីនិងកុមារ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត កំពង់ធំ បានរៀបចំវគ្គផ្សព្វផ្សាយស្តីពីច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ ដល់សមាជិកគណៈកម្មាធិការក្រុង-ស្រុកទាំង៩ និងអាជ្ញាធរពាក់ព័ន្ធ។ វគ្គនេះមានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពក្នុងការការពារជនរងគ្រោះឱ្យបានទាន់ពេលវេលា ព្រមទាំងជំរុញកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា ជាពិសេសអំពើហិង្សាផ្អែកលើយេនឌ័ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវ ស៊ឹម សុវណ្ណរិទ្ធ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកំពង់ធំ និងមានការចូលរួមពីលោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូ និងសមាជិកគណៈកម្មាធិការនានា សរុបជាង ៣០០នាក់។ កម្មវិធីនេះរៀបចំឡើងនៅ សាលប្រាសាទសំបូរព្រៃគុក (អគារ A) ខេត្តកំពង់ធំ។

លោកជំទាវ ស៊ឹម សុវណ្ណរិទ្ធ បានមានប្រសាសន៍ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋាភិបាលកម្ពុជាតែងផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់សមភាពយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រី និងកុមារី ព្រមទាំងការពារសិទ្ធិ និងសុខុមាលភាពប្រជាពលរដ្ឋគ្រប់រូប ដោយចាត់ទុក “ស្ត្រី ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ”។ ទោះបីជាមានការយកចិត្តទុកដាក់ខ្ពស់ក៏ដោយ អំពើហិង្សាទាក់ទងនឹងយេនឌ័រ (ជាពិសេសអំពើហិង្សាក្នុងគ្រួសារ) នៅតែជាបញ្ហាប្រឈមធំធេង។ អំពើហិង្សានេះមិនត្រឹមតែជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបសគ្គរារាំងដល់ការអភិវឌ្ឍធនធានមនុស្ស យុត្តិធម៌សង្គម និងសន្តិសុខសុវត្ថិភាពក្នុងសហគមន៍ទៀតផង។

លោកជំទាវ លំ គន្ធារី តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយនេះ យើងបានទទួលនូវចំណេះដឹងថ្មីៗ និងការយល់ដឹងកាន់តែច្បាស់អំពីគោលបំណង សារៈសំខាន់ និងខ្លឹមសារសំខាន់ៗនៃច្បាប់ ព្រមទាំងតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធក្នុងការការពារ និងគាំទ្រជនរងគ្រោះដោយអំពើរំលោភបំពានគ្រប់រូបភាព។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់សិក្ខាសាលានេះ សិក្ខាកាមទាំងអស់នឹងយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន ទៅអនុវត្តក្នុងការបំពេញ តួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់ការការពារ ការគាំទ្រ និងការផ្តល់យុត្តិធម៌ជូនជនរងគ្រោះឱ្យបានទាន់ពេលវេលា និងសមស្របតាមបញ្ញត្តិច្បាប់ជាធរមាន។

ជាមួយគ្នានេះដែរ លោកជំទាវបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហការ ការផ្សព្វផ្សាយ និងការអនុវត្តច្បាប់នេះឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីរួមចំណែកទប់ស្កាត់ និងកាត់បន្ថយអំពើរំលោភបំពាននានា ក៏ដូចជាបង្កើតបរិយាកាសសង្គមមួយដែលមានសុវត្ថិភាព សមធម៌ និងគោរពសិទ្ធិមនុស្ស ជាពិសេសការលើកកម្ពស់សិទ្ធិស្ត្រី និងកុមារ៕ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV