មន្ត្រីជំនាញសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់ជំងឺផ្សេងៗ ការកាត់បន្ថយការប្រើប្រាស់ថ្លង់ផ្លាស្ទិច និងងដាំកូនឈើចំនួន៦០ដើម
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជាសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ បានចុះអប់រំផ្សព្វផ្សាយស្ដីអំពី “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននិងអាកាសធាតុ” និងដាំកូនឈើចំនួន៦០ដើម។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំដែលមានការអញ្ជើញចូលរួមពីលោក វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លង រួមទាំងលោក លោកស្រី មន្ត្រីក្រុមប្រតិបត្តិ មន្ត្រីអនុសាខា យុវជនកាកបាទក្រហម ជូនដល់សិស្សានុសិស្ស សរុបចំនួន៣០០នាក់ ស្រីចំនួន១៦៨នាក់ នៅក្នុងវិទ្យាល័យហ៊ុនសែន ត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនេះផងដែរលោក វ៉ា សុភ័ក្រ្ត បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយអំពីសំណាក់ សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនរើសអើងពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសចំពោះប្អូនៗអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទក្រហម ដែលកម្លាំងនាំមុខនៅសហគមន៍ និងជាទំពាំងស្នងឬស្សីរបស់សង្គមផងដែរ ។
លោក កែវ ផល បានបង្ហាញពីគោលបំណងក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្អូនៗដែលជាយុវជនកាកបាទក្រហម និង សិស្សានុ
សិស្សទាំងអស់យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឲ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺ covid ១៩ ,ជំងឺអេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។ ជាពិសេសដើម្បីចូលរួមទប់ស្កាត់និងការពារជំងឺមិនឆ្លង ៤ ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើមស្របតាមទិសស្លោក”ស្រឡាញ់ខ្លួនស្ងួនចំណី”។
លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បញ្ជាក់ថា ដើម្បីសហគមន៍មានភាពធន់និងអាកាសធាតុសូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយ ដូចជា÷ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកចូលរួមដាំកូនឈើនៅតាមទីសាធារណៈ មិនដុត ឬកប់សំបកដបជ័រក្នុងដីក្នុងពេលនោះផងដែរលោកក៏បានផ្សព្វផ្សាយបន្ថែមអំពីវិធានការការពារមេរោគអេដស៍និងជំងឺអេដស៍ផងដែរ។ អត្ថបទសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។