Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមបណ្ឌិត នួន ដានីញ៉ិល បានលើកឡើងថា សំណង់ស្ពានថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធស្អេកស្កះ នៅក្នុងមូលដ្ឋាន ឆ្លើយតបយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល

ឯកឧត្តមបណ្ឌិត នួន ដានីញ៉ិល បានលើកឡើងថា សំណង់ស្ពានថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធស្អេកស្កះ នៅក្នុងមូលដ្ឋាន ឆ្លើយតបយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល

(កំពង់ធំ) ៖ ឯកឧត្តមបណ្ឌិត នួន ដានីញ៉ិល បានលើកឡើងថាសំណង់ស្ពានថ្នល់និងហេដ្ឋារចនាសម្ព័ន្ធស្អេកស្កះ នៅក្នុងមូលដ្ឋានគឺជាការ គិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចអធិបតីនាយករដ្ឋមន្ត្រីនិង ឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧។

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងដូច្នេះក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវក្រួសក្រហមប្រវែងជាង៥.000 ម៉ែត្រ តភ្ជាប់ពីឃុំកំពង់ចិនត្បូង ទៅឃុំម្សាក្រង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៦នៅសាលាឃុំម្សាក្រង។

ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា ផ្លូវថ្មីមួយខ្សែនេះ នឹងនាំមកនូវសុខដុមនីយកម្ម ការរស់នៅប្រកបដោយផាសុកភាព ប្រាក់ចំណូលសមរម្យ និងជីវភាពរស់នៅរបស់ពលរដ្ឋប្រសើរឡើង ព្រោះជាផ្លូវសរសៃឈាមសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានដ៏មមាញឹក។

ជាមួយនេះផងដែរឯកឧត្តមបណ្ឌិត បានសាទរក្រៃលែងជាមួយប្រជាពលរដ្ឋនៅក្នុងឃុំម្សាក្រង និងឃុំកំពង់ចិនត្បូង ក៏ដូចជាស្រុកស្ទោងទាំងមូល ដែលបានទទួលនូវចំណងដៃផ្លូវល្បាយក្រួសក្រហមដ៏ធំទូលាយប្រវែងជាង ៥ពាន់ម៉ែត្រ ដែលជាផ្លូវគមនាគមន៍ដ៏សកម្ម ភ្ជាប់ទៅបឹងទន្លេសាបនិងមានអត្ថប្រយោជន៍បំផុតសម្រាប់ដឹកកសិផល របស់ប្រជាពលរដ្ឋពីស្រែ ពីកសិដ្ឋានពីតំបន់ផលិត ទៅកាន់ទីផ្សារ ថែមទាំងជាមេដែកឆក់សម្រាប់ ស្រូបទាញវិនិយោគិននិងអាជីវករ ពាណិជ្ជករ មកប្រមូលទិញផលិតផលដល់ដៃប្រជាពលរដ្ឋផ្ទាល់។

ទន្ទឹមនឹងនេះឯកឧត្តមបណ្ឌិតបានអំពាវនាវដល់ពលរដ្ឋក្នុងមូលដ្ឋានជាពិសេសសិស្សានុសិស្ស យុវជន ត្រូវបើកបរ និងបញ្ជាយានយន្តប្រកបដោយស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនដើម្បីធានាបាននូវសុខសុវត្ថិភាពនិងគ្មានគ្រោះថ្នាក់ចរាចរណ៍ដែលអាចបាត់បង់អាយុជីវិតខូចខាតទ្រព្យសម្បត្តិ។

លើសពីនេះឯកឧត្តមបណ្ឌិត បានអំពាវនាវដោយទទូចដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងអ្នកនៅអមសងខាងផ្លូវថ្មីនេះ សូមចូលរួមថែរក្សាទាំងអស់គ្នា ជាពិសេសកុំរំលោភបំពានចំណីផ្លូវឬចាក់សំរាមចូលក្នុងលូដែលជាហេតុនាំឱ្យផ្លូវឆាប់ខូចព្រមទាំងកកស្ទះទឹកឈានបង្កឱ្យមានជំនន់ទឹកភ្លៀងជាយថាហេតុថែមទៀត។

លើសពីនេះទៀត ឯកឧត្តមបណ្ឌិត បានបង្ហាញអំពីបច្ចុប្បន្នភាពសេដ្ឋកិច្ចសាកលនិងបញ្ហាសង្គ្រាមនៅមជ្ឈឹមបូព៌ានិងសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើប្រជាជាអ្នកកម្ពុជា ដែលបានបង្កផលពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ដ៏ធ្ងន់ធ្ងរ ហើយឯកឧត្តមនិងគណៈប្រតិភូបានឆ្លៀតអញ្ជើញចូលមើលវឌ្ឍនភាពដំណើរការសាងសង់ស្ពានបេតុងភូមិអូរដូង ដែលមានទទឹង ៨ ម៉ែត្រនិងបណ្ដោយ ៦០ម៉ែត្រផងដែរ។

សូមបញ្ជាក់ថា ពិធីបើកការដ្ឋានស្ថាបនាផ្លូវល្បាយក្រួសក្រហមនេះមានប្រវែង ៥,៣៥០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់ក្រួស០.២ម៉ែត្រ និងលូ១៦កន្លែងស្ថិតនៅក្នុងឃុំកំពង់ចិនត្បូង និងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV