Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ហាក់ ម៉ុងហួត ដឹកនាំក្រុមការងារដាំដើមក្ងោក លម្អរសងខាងដងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកតាំងគោក ដើម្បីលើកកម្ពស់បរិស្ថានបៃតង

លោក ហាក់ ម៉ុងហួត ដឹកនាំក្រុមការងារដាំដើមក្ងោក លម្អរសងខាងដងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកតាំងគោក ដើម្បីលើកកម្ពស់បរិស្ថានបៃតង

(កំពង់ធំ)៖ លោក ហាក់ ម៉ុង ហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមប្រជាពលរដ្ឋជាច្រើននាក់ រួមគ្នាដាំដើមក្ងោក នៅតាមដងផ្លូវជាតិលេខ៦ ដែលមានចំងាយប្រមាណ១៨គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម រហូតដល់ព្រំប្រទល់ស្រុកបារាយណ៍ ក្នុងភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ តាមគម្រោងអភិវឌ្ឍន៍របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងការដាំដើមក្ងោក និងដាក់សូឡា ដើម្បីលើកកម្ពស់ដល់វិស័យបរិស្ថានបៃតង និងទេសចរណ៍។

នាឱកាសនោះលោក ហាក់ ម៉ុងហួត ក៏បានថ្លែងអរគុណចំពោះសប្បុរសជន មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ចូលរួមឧបត្តម្ភទិញដើមក្ងោក ដាំអមសងខាងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកតាំងគោកនេះ ដែលនេះបានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋកំពុងចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាលក្នុងការជួយដាំដើមឈើឡើងវិញ ខណៈដែលការដាំកូនឈើនេះ ពិតជាមានសារៈប្រយោជន៍សម្រាប់សង្គមជាតិយើង និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់មនុស្សសត្វលើភពផែនដីនេះ។

ជាមួយគ្នានោះលោក ហាក់ ម៉ុងហួត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលនៅអមសងខាងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកតាំងគោក ក៏ដូចជាក្បែរដើមក្ងោកដែលបានដាំថ្មីនេះ ចូលរួមជួយថែររក្សាដើមក្ងោក ឱ្យបាន លូតលាស់ល្អ ដើម្បីលើកកម្ពស់វិស័យបរិស្ថានបៃតង ទុកជាប្រយោជន៍សម្រាប់សង្គមជាតិ និងកូនចៅជំនាន់ក្រោយៗ និងសូមកុំកាប់បំផ្លាញដើមក្ងោកក្នុងប្រការណាមួយ។

លោក ហាក់ ម៉ុងហួត បានបញ្ជាក់ដែរថា ដើមក្ងោកទាំងអស់នេះបានមកពីការចូលរួមចំណែករបស់មន្រ្តីរាជការ ព្រះសង្ឃ និងសប្បុរសជនជាច្រើនរូប ដែលបានចូលរួមជាថវិកា ជាមួយរដ្ឋបាលស្រុក ដើម្បីទិញ ដើមក្ងោក យកមកតាំងលម្អរតាមដងផ្លូវជាតិលេខ៦ ឱ្យមានភាពស្រស់បំព្រង នៅតាមដងផ្លូវ ដើម្បីទុកជាប្រយោជន៍ដល់មនុស្សជាតិគ្រប់ៗគ្នា សម្រាប់អ្នកជំនាន់បច្ចុប្បន្ន និងអ្នកជំនាន់ក្រោយៗទៀតផងដែរ។

គួរបញ្ជាក់ដែរថា សម្រាប់ដាំដើមក្ងោកតាមដងផ្លូវជាតិលេខ៦ ដែលមានចំងាយប្រមាណ ១៨គីឡូម៉ែត្រ ត្រូវការដើមក្ងោកចំនួន ២.៥០០ដើម ខណៈមកដល់ពេលនេះរដ្ឋបាលស្រុកបានដាំអស់ជាច្រើន ដើមមកហើយ នឹងនៅតែបន្តដាំបន្ថែមទៀត ក្នុងនោះរដ្ឋបាលស្រុក ក៏នៅតែបន្តទទួលជំនួយពីសប្បុរសជន ដើម្បីទិញដើមក្ងោកនេះបន្តទៀតផងដែរ។ អត្ថបទរដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains