Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរព័ត៌មានខេត្តកំពង់ធំ បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការពិនិត្យឡើងវិញនៅវឌ្ឍនភាពការងារ ការវិភាគមុខងារ និងចនាសម្ព័ន្ធរបស់ក្រសួងព័ត៌មាន

មន្ទីរព័ត៌មានខេត្តកំពង់ធំ បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការពិនិត្យឡើងវិញនៅវឌ្ឍនភាពការងារ ការវិភាគមុខងារ និងចនាសម្ព័ន្ធរបស់ក្រសួងព័ត៌មាន

(កំពង់ធំ)÷ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យ មន្ត្រីរាជការ និងមន្រ្តីកិច្ចសន្យា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការពិនិត្យឡើងវិញនៅវឌ្ឍនភាពការងារ កំណែទម្រង់ទាំងប៣ នៃការពិនិត្យឡើងវិញការវិភាគមុខងារ និងចនាសម្ព័ន្ធរបស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២៥នេះ ក្រសួងព័ត៏មាន បានបើក សិក្ខាសាលាស្តីពី ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និង រចនាសម្ព័ន្ធក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណ:។ សិក្ខាសាលានេះ មានបទបង្ហាញ របស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណ:ចំនួន ២ រូបរួមមាន៖ (១) ការបង្ហាញពីដំណើរការ នៃការ ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួងស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋ លេខាធិការក្រសួងមុខងារសាធារណ: និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងារ រួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំ ការ រួមទាំងមានការចោទសួរពីសិក្ខាកាមមកកាន់វាគ្មិនទាំងពីរូប ឱ្យកាន់តែមានភាពស៊ីជម្រៅ ព្រមទាំងទទួលបាននូវ គោលការណ៍ណែនាំ និងតម្រង់ទិសដ៏ត្រឹមត្រូវពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បី ជំរុញ និងពង្រឹងប្រសិទ្ធភាព ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈនៅក្នុងអធិការកិច្ចឱ្យកាន់តែប្រសើថែម ទៀត ។

បន្ទាប់ពីអង្កប្រជុំ បានស្តាប់បទបង្ហាញពីខ្លឹមសារ ជុំវិញសិក្ខាសាលានេះ តាមរយះថ្នាក់ដឹកនាំនិងមន្ត្រីមន្ទីរព័ត៏មានខេត្តកំពង់ធំដែលបានចូលរួមសិក្ខាសាលារួចមក លោកស្រី ង៉ែត ណារីន បានលើកឡើងថា តាមរយះនៃកិច្ចប្រជុំនេះ មន្ទីរព័ត៏មាន ហ្នឹងក្លាយទៅជារដ្ឋបាល ទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយ វិន័យ សីល ធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័កសិទ្ធភាព សំដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបនឹងសេចក្តីត្រូវការជាក់ស្តែង របស់ ប្រជាពលរដ្ឋ ជាពិសេសការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០២៣ និង ឆ្នាំ ២០៥០។

លោកស្រី ង៉ែត ណារីន បានថ្លែងអំណរគុណដល់លោក លោក ស្រី ដែលបានអនុវត្តការងារបានល្អជាច្រើនដូចជា ការគោរពទង់ជាតិ គោរពម៉ោងចេញចូលបានត្រឹមត្រូវ និងការផលិតវីដេអូបទយកការណ៍ និងការចេញផ្សាយព័ត៌មានផ្សេងៗ។ សម្រាប់ការិយាល័យនីមួយៗសូមប្រឹងប្រែងធ្វើការងារ ដើម្បីសម្រេចក្នុងផែនការប្រចាំឆ្នាំ ចំពោះមន្ត្រីកិច្ចសន្យា ប្រឹងប្រែងធ្វើការងារឱ្យអស់ពីសមត្ថភាព។ វិស័យព័ត៌មាន សូមធ្វើការបណ្តុះបណ្តាលដល់មន្ត្រីក្មេងៗជាពិសេសអ្នកមានជំនាញស្រាប់សូមជួយពង្រឹងបន្ថែមលើជំនាញរបស់ខ្លួនដែលមានស្រាប់ ដល់មន្ត្រីក្មេងៗលោក លោកស្រីជាអ្នកដឹកនាំ ជួយកែសម្អលើចំណុះ ដែលខ្វះខាតដើម្បីឲ្យការងារមានការរីកចម្រើនជឿនលឿនទៅមុខបន្ថែមទៀត។

លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរខេត្តកំពង់ធំ បានជុំរុញលើកទឹកចិត្តដល់លោក លោកស្រីដែលខិតខំធ្វើការងារអស់ពីសមត្ថភាពក្នុងការចុះបំពេញបេសកកម្មនៅតាមមូលដ្ឋាន។ ត្រូវផលិតបទយកការណ៍បានច្រើន ពីសក្តានុពលខេត្តកំពង់ធំ តំបន់រមណីយដ្ឋានទេសចរណ៍ កន្លែងលក់អាហារដ្ឋាន ផ្នែកកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដែលកំពុងតែកសាង តុបតែងកែលម្អជាបណ្ដើរៗ។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains