Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាត់ខ្សែបូសម្ពោធខ្លោងទ្វារចំនួនពីរ និងសមិទ្ធផលនានាមួយចំនួន ក្នុងវត្តពោធិវង្សហត្ថី នៅស្រុកតាំងគោក ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាត់ខ្សែបូសម្ពោធខ្លោងទ្វារចំនួនពីរ និងសមិទ្ធផលនានាមួយចំនួន ក្នុងវត្តពោធិវង្សហត្ថី នៅស្រុកតាំងគោក ខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកស្រី នួន វិធាវី អញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូសម្ពោធខ្លោងទ្វារចំនួន២ និងសមិទ្ធផលនានាមួយចំនួនទៀតនៅវត្តពោធិវង្សហត្ថី ស្ថិតក្នុងឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ ។

វិធីនេះក៏មានការអញ្ជើញចូលរួមពីលោកនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ។

ព្រះតេជគុណ ចែម មុន្នីចិន្តា ព្រះគ្រូចៅអធិការវត្តពោធិវង្សហត្ថី បានមានសង្ឃដីកាថា ខ្លោងទ្វារទាំងពីរនៅទិសទក្សិណ និងទិសបច្ចិម ដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណជាង៥២,០០០ដុល្លា​សហរដ្ឋអាមេរិក​ ដែលជាការរួមចំណែករបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងឯកឧត្តម ប៉ិច សុខា អនុរដ្ឋលេខាធិការ ទីស្តីការ​គណៈរដ្ឋមន្ត្រី  ដែលជាក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក និងលោកជំទាវ ដែលបានរួមចំណែកជាមួយព្រះសង្ឃគណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទជិតឆ្ងាយបានដំណើរការសាងសង់ឡើងរួចរាល់ជាស្ថាពរនាពេលថ្មីៗកន្លងទៅនេះ ព្រមទាំងសមិទ្ធផលមួយចំនួនទៀត  ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះព្រះតេជគណ ចែម មុនី្នចិន្តា រួមជាមួយគណៈកម្មការអាចារ្យវត្តព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានខិតខំប្រឹងប្រែងកសាងសមិទ្ធផលជាច្រើននៅក្នុងទីអារាម ដែលមានវ័យចំណាស់នេះ ដូចជាព្រះវិហារ រូបសំណាកផ្សេងៗ សួនសម្រាប់កំសាន្ត និងខ្លោងទ្វារថ្មីចំនួនពីរ ដែលត្រូវបានដាក់សម្ពោធហើយប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ទុកជាសម្បត្តិគរុភណ្ឌវត្ត ក្នុងវិស័យព្រះពុទ្ធសាសនា សម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់ថា ក្រោមដំបូលសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍរីកចម្រើនរុងរឿងគួរជាទីមោទនៈ ក្នុងនោះផ្នែកវិស័យព្រះពុទ្ធសាសនា បច្ចុប្បន្នយើងមានវត្តជាង៥ពាន់វត្ត   និងមានព្រះសង្ឃគង់នៅជាង ៧ម៉ឺនអង្គ  ដែលជាស្រែបុណ្យរបស់ប្រជាពុទ្ធបរិស័ទ គោរពបូជាក្នុងវិស័យព្រះពុទ្ធសាសនា ខុសប្លែកពីសម័យប៉ុលពត អៀងសារី ខៀវសំផន ព្រះសង្ឃត្រូវពួកវាចាប់ផ្សឹកបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរ។ វត្តអារាមក្លាយទៅជាកន្លែងឃ្លាំងជី ឬជាទីកន្លែងសម្រាប់ឃុំឃាំងនិងសម្លាប់មនុស្ស ដែលគ្មានកំហុសយ៉ាងឃោរឃៅព្រៃផ្សៃបំផុត ។

នៅក្នុងពិធីកាត់ខ្សែបូរសម្ពោធខ្លោងទ្វារវត្តចំនួនពីរ និងសមិទ្ធផលនានានៅក្នុងវត្តពោធិវង្សហត្ថីនៅថ្ងៃនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកស្រីព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានចូលរួមបច្ច័យចំនួនជិត២,០០០ ដុល្លារ​បន្ថែមទៀត  សម្រាប់ចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានា ក្នុងទីអារាមនេះ ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun