Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្រះទឹកទំហំ ៣០ ម៉ែត្រ គុណនិង ៤០ ម៉ែត្រជម្រៅ ៣ ម៉ែត្រ អំណោយរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ត្រូវបានផ្ដល់ជូនអតីតយុទ្ធជននៅក្នុងមណ្ឌលអភិវឌ្ឍន៍ មរតកតេជោធិបតីថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ

ស្រះទឹកទំហំ ៣០ ម៉ែត្រ គុណនិង ៤០ ម៉ែត្រជម្រៅ ៣ ម៉ែត្រ អំណោយរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ត្រូវបានផ្ដល់ជូនអតីតយុទ្ធជននៅក្នុងមណ្ឌលអភិវឌ្ឍន៍ មរតកតេជោធិបតីថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជុំ វីរៈ អភិបាលរងស្រុកសន្ទុក បានដឹកនាំសហការី ទៅពិនិត្យសកម្មភាពជីកស្រះទឹកមួយកន្លែង ជាសេចក្តីត្រូវការចាំបាច់របស់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោអធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាអំណោយរបស់លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានរៀបចំគ្រឿងចក្រដំណើរការជីកស្រះទឹក ដែលមានទទឹងប្រវែង ៣០ ម៉ែត្រ គុណនិងបណ្ដោយប្រវែង ៤០ ម៉ែត្រនិងមានជម្រៅ ៣ ម៉ែត្រ ជាប្រយោជន៍រួមដល់បងប្អូនអតីតយុទ្ធជន សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ហើយ​កន្លង​ទៅ​នេះ​ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ក្នុង​នាម​សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បុក​អណ្ដូង​ទឹក​ស្អាត​ចំនួន​ ៧១​ អណ្តូង​ជូន​បងប្អូន​អតីត​យុទ្ធ​ជន​សម្រាប់​ប្រើ​ប្រាស់​រួចមក​ហើយ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះលោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដែលបានចាត់ចែងក្នុងការជីកស្រះទឹកនេះ ដើម្បីជាប្រយោជន៍លើពីរមុខសញ្ញា : ទីមួយ ជួយសម្រួលការរំដោះទឹក កុំឲ្យជន់លិចផលដំណាំរបស់បងប្អូននៅក្នុងរដូវវស្សា និងទីពីរ រក្សាទឹកទុកប្រើប្រាស់ក្នុងរដូវប្រាំង ។ ដែលស្រះនេះអាចតម្កល់ទឹកទុកប្រមាណ ៣,៨៧០ម៉ែត្រគូប សម្រាប់បងប្អូនប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ថ្នាក់ដឹកនាំ ដែលគ្រប់គ្រងបងប្អូនអតីតយុទ្ធជននៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង និងបងប្អូនអតីតប្រយុទ្ធជនទាំងអស់ ក្រោយស្រះទឹកនេះបានស្ថាបនារួចរាល់ជាស្ថាពរ ត្រូវប្រុងប្រយ័ត្នកូនតូចៗ កុំបណ្ដែតបណ្ដោយឲ្យមកលេងទឹកស្រះនេះ នាំឲ្យគ្រោះថ្នាក់ក្នុងការលង់ទឹក និងសូមឱ្យថ្នាក់ដឹកនាំទាំងអស់ ព្រមទាំងក្រុមគ្រួសារអតីតយុទ្ធជន ត្រូវរួមគ្នាក្នុងការថែរក្សាស្រះនេះឲ្យបានល្អ ដោយដាំដើមឈើនៅជុំវិញមាត់ស្រះ និងរកវិធីទប់ស្កាត់កុំឲ្យបាក់ដីនាំឲ្យគោករាក់ ដើម្បីឱ្យស្រះនេះបានប្រើប្រាស់យូរអង្វែង ជាប្រយោជន៍រួមរបស់បងប្អូនអតីតយុទ្ធជនយើងទាំងអស់គ្នា។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV