Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង អញ្ជើញសម្ពោធសមិទ្ធផលនានាតម្លៃជិត៥០ម៉ឺនដុល្លារ នៅវត្តទួលព្រះធាតុ (ហៅវត្តទួលភ្លង)

អភិបាលស្រុកស្ទោង អញ្ជើញសម្ពោធសមិទ្ធផលនានាតម្លៃជិត៥០ម៉ឺនដុល្លារ នៅវត្តទួលព្រះធាតុ (ហៅវត្តទួលភ្លង)

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីព្រមទាំងសប្បុរសជនជិតឆ្ងាយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត«ទួលព្រះធាតុ »(ហៅវត្តទួលភ្លង)ស្ថិតនៅក្នុងភូមិ សាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

ថ្លែងទៅកាន់ញាតិញោមពុទ្ធបរិស័ទនៅក្នុងឱកាសដ៏វិសាលនេះលោកបានកោតសរសើរខ្ពស់នូវស្មារតីរួបរួមសាមគ្គីក្នុង នាមជាពុទ្ធសាសនិកជិតឆ្ងាយបានចូលរួមបច្ច័យ សម្ភារៈ ស្មារតីក្នុងការសហការកសាងនូវសមិទ្ធផលនានានៅក្នុងអារាមដ៏កំសត់មួយនេះ ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍និងថែរក្សាពុទ្ធសាសនាឱ្យបានស្ថិតស្ថេរគង់វង្សជាពិសេសធ្វើវត្តអារាមនេះកាន់តែរីកចម្រើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

លើសពីនេះលោកបានថ្លែងអំណរព្រះគុណយ៉ាងជ្រៀលជ្រៅបំផុតដល់ព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មការវត្ត ដែលបានស្វះស្វែង កៀរគរ មូលធន បច្ច័យ ពីទីជិតឆ្ងាយ មិនថាយប់ថ្ងៃដោយមិនខ្លាចនឿយហត់សម្រាប់អភិវឌ្ឍវត្តនេះប្រកបដោយស្មារតីទទួលខុសត្រូវព្រមទាំង មានសាមគ្គីភាពគ្នាខ្ពស់ជាពិសេសការប្រើប្រាស់បច្ច័យធនធានប្រកបដោយតម្លាភាពនិងគណនីយភាព។

ទន្ទឹមនឹងនេះលោកបានថ្លែងអំណរគុណនិងកោតសរសើរជាអនេកដល់ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយដែលបានចូលរួមសហការទាំងបច្ច័យ ធនធាន សម្ភារ កម្លាំងកាយចិត្ត ស្មារតីសព្វបែបយ៉ាងសម្រាប់ចូលរួមកសាងអភិវឌ្ឍន៍នូវសមិទ្ធផលនានានៅក្នុងវត្តទួលព្រះធាតុនេះ ដែលជាការចូលរួមយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលនិងគណៈកម្មការចារវត្តក៏ដូចជាការសន្សំនូវបុញ្ញនិធិ សម្រាប់ជាតិនេះនិងអនាគតជាតិក៏ដូចជាទ្រទ្រង់ពុទ្ធសាសនាឱ្យគ្រប់៥,០០០ព្រះវស្សា។

លោកអភិបាលស្រុកស្ទោង បានអំពាវនាវដល់ពុទ្ធបរិស័ទព្រមទាំងសប្បុរសជននានា សូមជួយជាសំភារៈថវិកានិងស្មារតីសម្រាប់កែប្រែនិងអភិវឌ្ឍន៍« ស្តូបតម្កល់អដ្ឋិធាតុ»ប្រជាពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិតក្នុងរបបអាវខ្មៅយង់ឃ្នង នៅក្នុងវត្តទួលប្រធាតុនេះក្លាយទៅជាបូជនីយដ្ឋានប្រវត្តិសាស្ត្រនិងទេសចរណ៍ សម្រាប់យុវជនជំនាន់ក្រោយបានដឹងបាននិងឃើញនូអំពើដ៏អនុស្សធម៌របស់បនប្រល័យពូជសាសន៍ក៏ដូចជាចូលរួមអភិវឌ្ឍន៍វត្តអារាមួយនេះផងដែរ។

សូមបញ្ជាក់ថា ការកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងឱកាសនេះរួមមាន ស្រះទឹក របង ដងទង់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនិងសមិទ្ធផលនានាជាច្រើនទៀតហើយ លោកអភិបាលស្រុកស្ទោង និងសហការី បានចូលបុណ្យនូវបច្ច័យចំនួន ៧២០,០០០រៀលនិងសប្បុរសចូលរួមបាន
៣,៥៧០,០០០រៀលផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains