Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ពិនិត្យដំណើរការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ធំ

ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ពិនិត្យដំណើរការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ធំ

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ធំ ដែលកំពុងដំណើរការសាងសង់នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា ក្រោយពីការបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដែលមានទំហំជាង ៣១៨ ម៉ែត្រការ៉េ  គិតមកដល់ពេលនេះមានរយៈពេលសាងសង់ចំនួន២០ថ្ងៃ ។ ហើយលទ្ធផលនៃការសាងសង់មកដល់ថ្ងៃនេះ បានប្រមាណ ៣៥%។ ហើយគ្រោងនឹងត្រូវបញ្ចប់នៃការសាងសង់ឱ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ២០២៥ ខាងមុខនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណដល់ក្រុមជាងសំណង់ រួមជាមួយឧត្តមសេនីយ៍ទោ សោម ស៊ុន  ដែលតែងតែបានចុះមកពិនិត្យការសាងសង់នេះ ដើម្បីឲ្យសមស្របតាមប្លង់ និងលក្ខណៈបច្ចេកទេស ដែលបានគ្រោងទុក  នឹងបានណែនាំក្រុមជាងសំណង់ ធ្វើការកែសម្រួលអំពីគំរូប្លង់មួយចំនួន ដែលមិនទាន់សមស្រប ដើម្បីធានាឲ្យការបំពេញភារកិច្ច បម្រើអតីតយុទ្ធជនស្របតាមការអភិវឌ្ឍន៍រីកចម្រើនថ្មីនៃប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍ គន គីម បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន ឧត្តមប្រឹក្សាព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្ដល់ការគាំទ្រឲ្យដំណើរការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅគ្រប់បណ្ដារាជធានីខេត្តនៅទូទាំងប្រទេស ដើម្បីបម្រើនិរន្តរភាពជូនអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។ ជាមួយនេះដែរឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រុងប្រៀបរៀបចំធ្វើរបងបែកខាងមុខ និងរៀបចំការដាំដើមឈើ ដើម្បីជាម្លប់ និងធ្វើឲ្យសោភ័ណភាពអាគារសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំយើង ឲ្យកាន់តែល្អប្រសើរឡើង។ អត្ថបទតំបន់សឹករងកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains