អភិបាលរងខេត្តកំពង់ធំ និងកម្លាំងជំនាញនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប នៅរដូវត្រីពងកូនដូចភ្លៀងរលឹម ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
(កំពង់ធំ)÷ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំអមដំណើរដោយ លោក ដៀប ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ជិន សុីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំកម្លាំងមន្រ្តីខណ្ឌ មន្រ្តីផ្នែក សង្កាត់ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងកម្លាំងទីបញ្ជការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុច កោះតាបរ ដល់បាទាល់ និងពីបាទាល់ ដល់បាឡត ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម អ៊ុង វុទ្ធី និងកម្លាំងជំនាញ ចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ លទ្ធផលអនុវត្តបាន០២ករណី បានចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹក ចំនួន២៦របាំង ប្រវែង៨០០០ម៉ែត្រ ឡុកចំនួន២៦គ្រឿង
លបចំនួន៣៥មាត់ បង្គោលចំនួន៦០០០ដើម ចាក់លែងត្រីស្រស់ចម្រុះទម្ងន់៧០០គីឡូក្រាមចូលទន្លេវិញ។
សង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) សង្កាត់រដ្ឋបាលជលផលស្ទោង ចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោក និងស្រុកស្ទោង ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនៅចំណុចកោះតាកែវបឹងពពាយ ចង្អើលាវ ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រឡៅ ស្រុកតាំងគោក និងបឹងផ្តៅ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។
កម្លាំងជំនាញចម្រុះបង្ក្រាបទល្មើសនេសាទបឹងទន្លេសាបលទ្ធផលអនុវត្តបាន០២ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន១១របាំងប្រវែង៩១៥ម៉ែត្រ ឡុកចំនួន១១គ្រឿង លប/លូចំនួន២១មាត់ បង្គោលចំនួន៧០៥ដើម ចាក់លែងត្រីចម្រុះទំងន់២០០គីឡូក្រាមចូលទន្លេវិញ។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។