Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើការត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពយោធិននៃកងរាជអាវុធហត្ថ ដល់អាយុសោធននិវត្តន៍

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើការត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពយោធិននៃកងរាជអាវុធហត្ថ ដល់អាយុសោធននិវត្តន៍

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំដំណើរការត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពយោធិននៃកងរាជអាវុធហត្ថខេត្ត ដល់អាយុចូលសោធននិវត្តន៍ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានលើកឡើងថាការត្រួតពិនិត្យចំនួនទ័ព-កូន និងស្ថានភាពយោធិន (បុគ្គលិក) នៃកងរាជអាវុធហត្ថខេត្ត ដល់អាយុចូលសោធននិវត្តន៍ ជាការងារសំខាន់ក្នុងការគ្រប់គ្រងធនធានមនុស្ស និងរៀបចំផែនការបន្តសមត្ថភាពកងកម្លាំង។ ការត្រួតពិនិត្យចំនួនទ័ព-កូន បញ្ជីឈ្មោះយោធិនសរុប  កំណត់នាយទាហានដល់អាយុចូលសោធននិវត្តន៍ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែលបានកំណត់ ។ពិនិត្យថ្ងៃខែឆ្នាំកំណើត និងកំណត់អាយុតាមបទបញ្ជា បញ្ជីអ្នកដល់អាយុក្នុងឆ្នាំបច្ចុប្បន្ន និងឆ្នាំបន្ទាប់ ផ្ទៀងផ្ទាត់ឯកសារផ្លូវការ (សំបុត្រកំណើត សៀវភៅសេវាកម្ម)។ 

លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ បានប្រសាសន៍ថាដើម្បីវាយតម្លៃស្ថានភាពយោធិនសុខភាពទូទៅ និងសមត្ថភាពបន្តការងារប្រវត្តិបម្រើការ និងវិន័យជំនាញឯកទេស និងតួនាទីបច្ចុប្បន្ន។ រៀបចំផែនការប្តូរបុគ្គលិកកំណត់អ្នកជំនួសសម្រាប់តួនាទីសំខាន់ផែនការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងសម្របសម្រួលការផ្លាស់ប្តូរមុខងារ មុនពេលចូលនិវត្តន៍។ ដំណើរការរដ្ឋបាលសោធននិវត្តន៍រៀបចំសំណុំឯកសារសោធនិវត្តន៍(ប្រាក់បៀវត្ស,លិខិតបញ្ជាក់)ដាក់ស្នើទៅអង្គភាពពាក់ព័ន្ធតាមនីតិវិធីជូនដំណឹងជាផ្លូវការដល់យោធិនមុនពេលចូលនិវត្តន៍។ របាយការណ៍ និងតាមដានរាយការណ៍ជាប្រចាំខែ/ត្រីមាសអំពីចំនួន និងស្ថានភាពបង្កើតប្រព័ន្ធទិន្នន័យឱ្យទាន់សម័យតាមដានបន្ទាប់ពីចូលនិវត្តន៍ (បញ្ហាសោធន អត្ថប្រយោជន៍)។ អត្ថបទ កងរាជអាវុធហត្ថខេត្តកំពង់ធំ-ពិនិត្យអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV