Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម នួន ផារ័ត្ន ជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ

ឯកឧត្តម នួន ផារ័ត្ន ជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ

    (កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន  អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

        លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានធ្វើការបង្ហាញពីការផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីកិច្ច ការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ និងច្បាប់ស្តីពីក្រមបរិស្ថាន និង ធនធានធម្មជាតិ ដោយគ្រប់រូបភាព។ ពង្រឹងការចុះល្បាតទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសក្នុងតំបន់ការពារធម្ម ជាតិភូមិសាស្ត្រខេត្ត និងចុះត្រួតពិនិត្យប្រភពបំពុលបរិស្ថានតាមបណ្តាក្រុង/ស្រុក ក្នុងភូមិសាស្ត្រខេត្ត។ ជំរុញដល់ម្ចាស់គម្រោង ឬម្ចាស់អាជីវកម្មឱ្យធ្វើកិច្ចសន្យាការពារបរិស្ថាន និងរបាយ ការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម រាល់គម្រោងដែលតម្រូវឱ្យធ្វើកិច្ចសន្យា និងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ 

      ថ្លែងក្នុងពិធីនោះ ឯកឧត្តម នួន ផារ័ត្ន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីបរិស្ថានខេត្តកំពង់ធំ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារបរិស្ថាន ដែលជាឧត្តមប្រយោជន៍មួយរបស់ខេត្ត ក៏ដូចជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ប្រកបដោយភាពបៃតង ស្រស់បំព្រង ស្របប្រធានបទ (កម្ពុជាស្អាត ខ្មែរធ្វើបាន) និងបង្កើនការដាំដុះកូនឈើ លើដីដែលបានដកហូតពីការរំលោភបំពានរបស់ជនខិលខូចមួយចំនួន ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ ។

លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានជំរុញដល់ប្រធានមន្ទីរបរិស្ថាន និងអ្នកចូលរួមទាំងអស់ ត្រូវពង្រឹងវិន័យការងារឱ្យបានល្អ ជាពិសេសរួមគ្នាទប់ស្កាត់ការពារធនធានធម្មជាតិ (តំបន់វាលលើ) តាមយុទ្ធសាស្ត្របញ្ជាកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានដាក់ចេញ ឱ្យមានប្រសិទ្ធភាព។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun