លោកអភិបាលស្រុកស្ទោង បានលើកដឹងថា ប្រឡាយពង្វាងទឹក អូរគោលង់ នឹងជួយបង្កើនសេដ្ឋកិច្ចអ្នកភូមិទំពេច នៃឃុំទ្រា ឱ្យកាន់តែប្រសើរឡើង
(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោង បានលើកដឹងថា ប្រឡាយពង្វាងទឹក អូរគោលង់ នឹងជួយបង្កើនសេដ្ឋកិច្ចអ្នកភូមិទំពេច នៃឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ឱ្យកាន់តែប្រសើរឡើង លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការី បានចុះពិនិត្យមើលប្រព័ន្ធប្រឡាយពង្វាងទឹកអូរគោលង់ កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។
លោកបានសង្កត់ធ្ងន់ថា ប្រព័ន្ធប្រប្រឡាយពង្វាងទឹកអូរគោលង់នេះ បានជីកពង្វៀងទឹកពីអូរគោលង់ ពុះជ្រែកកាត់ស្រែស្រូវកសិករមកកាន់ភូមិទំពេញដើម្បីស្រោចស្រពស្រែស្រូវ និងច្បារដំណាំអ្នកភូមិទំពេច ដែលនឹងជួយកំណើនសេដ្ឋកិច្ចអ្នកភូមិនេះបានមួយកម្រិតថែមទៀត និងជាប្រឡាយស្តុកទឹកសម្រាប់សត្វពាហនៈផងដែរ
ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក ផាង វី ប្រធាននាយកដ្ឋានធានាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលបានដឹកនាំផ្ទាល់ក្នុងការជីកប្រព័ន្ធប្រឡាយពង្រាងទឹកនេះសម្រាប់បម្រើការនឹងជួយស្រោចស្រពដីស្រែនិងជួយដល់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា ប្រព័ន្ធប្រឡាយវង្វាងទឹកអូរគោលង់នេះជាគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលមាន ប្រវែង ៤ ,000 ម៉ែត្រ មានផ្លូវក្រួសក្រហមអបសងខាងនិងរួមផ្សំជាមួយសំណង់សិល្បការ្យជាច្រើនកន្លែងទៀត ដែលជាប្រព័ន្ធធារាសាស្ត្រផ្គត់ផ្គង់ទឹកនិងជាផ្លូវដឹកជញ្ជូនដ៏មានសារៈសំខាន់បំផុត។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។











![]()
