លោកជំទាវ យស ថានារី សមាជិករដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ព្រមទាំងក្រុមគ្រួសារ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះអង្គស្តេចយាងទទួលការវះកាត់ព្យាបាលព្រះរោគ នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាអង្គព្រះមហាក្សត្រ ឱ្យកិច្ចការវះកាត់ទទួលបានជោគជ័យ និងសូមព្រះអង្គឆាប់បានជាសះស្បើយប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រខ្មែរតរៀងទៅ។


![]()
