Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាឲ្យកងកម្លាំងចម្រុះស្រាវជ្រាវវែករកមុខសញ្ញា ជនសង្ស័យលួចកាប់ឈើ នៅពេលយប់ ក្នុងព្រៃសហគមន៍សុចិត្រ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ​យក​មកផ្តន្ទាទោសតាមច្បាប់​

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាឲ្យកងកម្លាំងចម្រុះស្រាវជ្រាវវែករកមុខសញ្ញា ជនសង្ស័យលួចកាប់ឈើ នៅពេលយប់ ក្នុងព្រៃសហគមន៍សុចិត្រ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ​យក​មកផ្តន្ទាទោសតាមច្បាប់​ 

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការីទៅត្រួតពិនិត្យ លទ្ធផលនៃការបង្ក្រាបបទល្មើសលួចកាប់ និងដឹកជញ្ជូនឈើប្រភេទលេខ៣ ខុសច្បាប់ នៅតំបន់ព្រៃសហគមន៍ ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បង្ក្រាបបានកាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ នៅតំបន់ត្រពាំងប្រើស ភូមិទុំអរ ដែលបច្ចុប្បន្នត្រូវបានដឹកជញ្ជូនមកកាន់ទីស្នាក់ការរដ្ឋបាលព្រៃឈើនៅភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

លោក មិន ប៊ុនណារិទ្ធ នាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីង បានរាយការណ៍បញ្ជាក់ថា កន្លងមកនេះពិសេសនៅក្នុងពេលយប់ ក្នុងពេលដែលកងកម្លាំងចម្រុះរបស់យើងមិនបានចេញល្បាតក្នុងតំបន់ជ្រៅ ។ ក្រុមជនល្មើស តែងតែឆ្លៀតឱកាសលួចកាប់និងដឹកជញ្ជូនឈើប្រភេទលេខ៣  ដែលជាដើមធ្លក ដើមចំបក់ នៅក្នុងព្រៃសហគមន៍សុចិត្រ  ហើយមុខសញ្ញាទាំងនេះ ជាមុខសញ្ញាដែលធ្វើដំណើរមកពីទីឆ្ងាយ និងស៊ើបការណ៍បានច្បាស់លាស់ទើបហ៊ានលួចកាប់នៅពេលយប់ ហើយរកឱកាសដឹកជញ្ជូនចេញយកទៅអាជ្រៀកឈើធ្វើអាជីវកម្មផ្សេងៗ ។ ហើយនៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ដោយមានការផ្ដល់ព័ត៌មានពីបណ្ដាញសម្ងាត់ និងដោយបានការចាត់តាំងកម្លាំងពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទើបយើងស្ទាក់ចាប់បានឈើដែលបានរៀបចំបម្រុងដឹកជញ្ជូនចេញ ប្រមាណជាង៥ម៉ែត្រគូប  ហើយមុខសញ្ញាជនល្មើសទាំងនេះបានរត់គេចខ្លួនចូលក្នុងព្រៃបាត់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយសហគមន៍សុចិត្រ បានសហការជាមួយរដ្ឋបាលព្រៃឈើ ឃុំទំរីង ស្រុកសណ្ដាន់ ក្នុងការបង្ក្រាបចាប់បានវត្ថុតាងបទល្មើសព្រៃឈើ ដឹកជញ្ជូនយកមករក្សាទុក ជាវត្ថុតាង ដើម្បីស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស ។ ជាមួយនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាឲ្យកងកម្លាំងចម្រុះរួមជាមួយស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ ត្រូវធ្វើការស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដើម្បីមកទទួលខុសត្រូវនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains