Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរកិច្ចការនារីខេត្ត សហការជាមួយអាជ្ញាធរស្រុក និងឃុំចុះបើកវគ្គអប់រំផ្សព្វផ្សាយច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ ការជួញដូរមនុស្ស នៅឃុំស្រើង និងឃុំគោលស្រុកប្រាសាទសំបូរ

មន្ទីរកិច្ចការនារីខេត្ត សហការជាមួយអាជ្ញាធរស្រុក និងឃុំចុះបើកវគ្គអប់រំផ្សព្វផ្សាយច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ ការជួញដូរមនុស្ស នៅឃុំស្រើង និងឃុំគោលស្រុកប្រាសាទសំបូរ

(ខេត្តកំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តសហការជាមួយអាជ្ញាធរស្រុក/ឃុំបានរៀបចំ បេីកវគ្គអប់រំផ្សព្វផ្សាយ ស្តីពីច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ, ច្បាប់ទប់ស្កាត់ការជួញដូរមនុស្ស នៅក្នុងឃុំស្រើងនិងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ  ក្រោមអធិបតីភាព លោកស្រី ស៊ិន ស៉ីផាន ប្រធានមន្ទីរ កិច្ចការនារីខេត្ត អញ្ជេីញចូលរួមក្នុងឱកាសនោះផងដែររួមមាន លោក ម៉ាន់ សារ៉ាត អភិបាលរងស្រុក មន្រ្តីការិយាល័យស្រុក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំមេភូមិ និងប្រជាពលរដ្ឋ ពេលព្រឹកនៅវត្តទំនប់ឃុំស្រើង អ្នកចូលរួមសរុបចំនួន ១០០នាក់ ស្រី៦៩នាក់ និងពេលរសៀលនៅវត្តសិរីមង្គលហៅវត្តកំពង់ជ្វា ឃុំគោល អ្នកចូលរួមសរុប១០១នាក់ ស្រី៥៧នាក់។

បន្ទាប់ពីលោក ម៉ាន់ សារ៉ាត អភិបាលរងស្រុកប្រាសាទសំបូរ ឡើងមានមតិស្វាគមន៍រួចមកលោកស្រី ស៊ិន ស៊ីផាន ប្រធានកិច្ចការនារីខេត្ត បានមានមតិសំណោះសំណាលថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់និងបន្តសំណេះសំណាលប្រកបដោយខ្លឹមសារសំខាន់ៗ។ កម្មវិធីថ្ងៃនេះពិតជាមានសារៈសំខាន់ដេីម្បីបង្កេីនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងគ្រួសារ និងសហគមន៍អំពីច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ,ច្បាប់ទប់ស្កាត់ការជួញដូរមនុស្សនិងបញ្រ្ជាបការទប់ស្កាត់គ្រឿងញៀនពិសេសទៅលើស្រ្តីនិងកុមារ ហើយជាចំណុចរសើបនិងមានអាទិភាពខ្ពស់ ការរាំងស្ទះដល់ការអភិវឌ្ឋន៍សេដ្ឋកិច្ចនិងពង្រឹងសមត្ថភាពនិងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនិងសិទ្ធិកុមារក៍ដូចជាកិច្ចអភិឌ្ឍន៍ជាតិ ឲ្យមានស្ថេរភាព សន្តិសុខកាន់តែប្រសើឡើង។

ក្នុងនោះផងដែរលោកស្រីបានលើកទឹកចិត្តឱ្យស្រ្តីគ្រប់រូបត្រូវថែរក្សាសុខភាពនិងមានអនាម័យល្អក្នុងការរស់នៅនិងតាមដានសុខភាពជាប្រចាំដូចជាជម្ងឺមហារីកស្បូននិងជំងឺផេ្សងៗទៀតពាក់ព័ន្ធរោគស្រ្តីហើយសុំឱ្យមាតាបីតាអាណាព្យាបាលថែទាំគ្រប់គ្រងកូនស្រីឱ្យបានល្អដើម្បីសុត្ថិភាពរបស់កូនកុំឱ្យមានបញ្ហាអ្វីកើតឡើង។ នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់ស្រ្តីនិងក្មេងស្រីអោយទទួលបាននូវឱ្យកាសស្មេីគ្នា និងជួយជនរងគ្រោះ
ដោយការរំរំលោកភបំពាននានាក្នុងនោះ បានផ្លល់មេធាវីសម្រាប់ជនរងគ្រោៈក្រីក្រដោយមិនគិតថវិកាផងដែរជួយស្រ្តីគឺជួយខ្លួនឯង។ អត្ថបទមន្ទីរកិច្ចការនារីខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains