លោកឧត្តមសេនីយ៍ទោហេង សុផល និងសហការីអញ្ជើញចូលរួមរំលែកទុក្ខជាមួយលោកវរសេនីយ៍ទោ សំហ៊ល ច័ន្ទវល័ក្ខ ដែលត្រូវម្តាយបង្កើតទទួលមរណភាព
(កំពង់ធំ)÷ លោកវរសេនីយ៍ទោ សំហ៊ល ច័ន្ទវល័ក្ខ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានទុក្ខជាទម្ងន់ដោយសារលោកស្រី ប្រុក វណ្ណារ៉ាន់ ត្រូវជាម្តាយបង្កើតលោកទទួលមរណភាព កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០២ និង៣០នាទីទៀបភ្លឺ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។
បន្ទាប់ពីទទួលបានព័ត៌មានលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បាឆ្លៀតឱកាស
ដឹកនាំកងកម្លាំងចូលរួមទុក្ខ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិ ពោធិបាក់ក សង្កាត់ ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៥នេះ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត មានប្រសាសន៍សំណេះសំណាលចូលរួមរំលែកទុក្ខសោកក៍ក្រៀមក្រំ ចំពោះមរណភាពលោកស្រី ប្រុក វណ្ណារ៉ាន់ គឺជាការបាត់បង់ ឧត្តមភរិយា ម្ដាយ ជីដូន ស្ដ្រីមេផ្ទះដែលធ្លាប់ផ្ដល់ភាពកក់ក្ដៅក្នុងក្រុមគ្រួសារ បន្សល់ទុកនូវបុរសពោះម៉ាយ កូនកំព្រា និងជាមនុស្សដែលធ្វើឲ្យអ្នកផងទាំងពួង គោរពស្រឡាញ់។
លោកស្នងការ បានឧបត្ថម្ភ ថវិកាមួយចំនួន ជូនក្រុមគ្រួសារសព និងបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោកស្រី ប្រុក វណ្ណារ៉ាន់បានទៅកាន់សុគតិភព
កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ_ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។