Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ សំណេះសំណាល​សាក​សួរ​សុខទុក្ខ​ នាយ​ទាហាន​ កំពុង​សម្រាក​វះកាត់​ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​យោធា​ នាទីក្រុង​ភ្នំពេញ​

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ សំណេះសំណាល​សាក​សួរ​សុខទុក្ខ​ នាយ​ទាហាន​ កំពុង​សម្រាក​វះកាត់​ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​យោធា​ នាទីក្រុង​ភ្នំពេញ​

 (ខេត្តកំពង់ធំ)៖ នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បានឆ្លៀតពេល​ ​ដឹកនាំ​សហការី​ ទៅ​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​លោក​វរសេនីយ៍ត្រី​ រស់​ គីម​ មេបញ្ជាការ​រង​ ផ្នែក​សឹក​រង​បារាយណ៍​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ដែល​កំពុង​វះកាត់​ និង​ព្យាបាល​ជំងឺ​ នៅ​មន្ទីរ​ព្រះ​កេតុមាលា​  ឫមន្ទីរពេទ្យយោធា​ ១.៧៩​ នារាជធានី​ភ្នំពេញ​។

  លោកវរសេនីយ៍ត្រី រស់ គីម បានបញ្ជាក់ថា លោកបានមកសម្រាកព្យាបាល វះកាត់ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា នេះមានរយៈពេល៣ថ្ងៃ កន្លងមកហេីយ ហើយ​ត្រូវ​ធ្វើ​ការ​វះកាត់​នៅ​រសៀល​ថ្ងៃ​នេះ​។  ក្នុងការសម្រាកព្យាបាលជំងឺកន្លងមកនេះ ត្រូវបានលោកវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ ព្យាបាលជំងឺ បានល្អប្រសើរ  ហើយបានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យក្នុងការព្យាបាលជំងឺរបួសរបស់គាត់ នៅ​ពេល​នេះ​ ។

  ឧត្ដមសេនីយ៍ សោម ស៊ុន បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះលោកវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកេតុមាលា ឬមន្ទីរពេទ្យយោធា ១.៧៩ ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺ របួស ជូនដល់នាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងបានផ្តាំផ្ញើដល់លោកវរសេនីយ៍ត្រី រស់ គីម មេបញ្ជាការរងផ្នែកសឹករងបារាយណ៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងភរិយា ត្រូវអនុវត្តន៍ឲ្យបានល្អតាមវេជ្ជបញ្ជា​ និង​ការណែនាំរបស់ក្រុមគ្រូពេទ្យ  និងត្រូវយកចិត្តទុកដាក់ថែទាំជំងឺ និងថែរក្សាសុខភាពឲ្យបានល្អ  ឆាប់បានជាសះស្បើយ​ វិលត្រឡប់ទៅកាន់លំនៅឋាន និងបម្រើការងារនៅក្នុងអង្គភាពវិញ  ។

  នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោសោម ស៊ុន និងសហការី បាននាំយកនូវកន្ត្រកផ្លែឈើ ទឹកដោះគោឆៅ និងថវិកាមួយចំនួន ឧបត្ថម្ភជូនលោកវរសេនីយ៍ត្រី រស់ គីម និងភរិយា ដែល​កំពុង​មើល​ថែ​ទាំ​ជំងឺ​ សម្រាប់បំប៉នសុខភាព និងចាត់ចែងតាមសេចក្ដីត្រូវការ ក្នុងការព្យាបាលជំងឺនេះផងដែរ ។

  លោកវរសេនីយ៍ត្រី រស់ គីម មេបញ្ជាការ​រង​ ផ្នែក​សឹក​រង​បារាយណ៍​បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលបានឆ្លៀតឱកាសដ៏មមាញឹកក្នុងភារកិច្ចបម្រើការងារនៅក្នុងអង្គភាព មកសំណេះសំណាលសាកសួរសុខទុក្ខគាត់នៅពេលនេះ  និងសូមគោរពជូនពរឯកឧត្ដមមេបញ្ជាការ  និងសហការីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains