Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រយៈពេល៣ថ្ងៃប្រជាពលរដ្ឋអញ្ជើញចូលរួមលេងកំសាន្តក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានប្រមាណ ៥៥២,៧៥៤ នាក់

រយៈពេល៣ថ្ងៃប្រជាពលរដ្ឋអញ្ជើញចូលរួមលេងកំសាន្តក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានប្រមាណ ៥៥២,៧៥៤ នាក់

(កំពង់ធំ)៖ ទិដ្ឋភាពមហាជនយ៉ាងច្រើនកុះករ ចូលរួមសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅថ្ងៃទី១៤-១៥-១៦ខែមេសា ឆ្នាំ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថិតនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ទីវត្តអារាម រដ្ឋបាលក្រុង/ស្រុក និងសង្ក្រាន្តកំពង់ធំ នាក្រុងស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា សម្រាប់ការរៀបចំសង្ក្រាន្តនៅខេត្តកំពង់ធំទាំង ៣ ថ្ងៃ មានបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីគ្រប់ទិសទី និងភ្ញៀវទេសចរជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានស្រុកកំណើតនៅខេត្តកំពង់ធំផ្ទាល់ បានអញ្ជើញចូលមកលេងកម្សាន្តយ៉ាងសប្បាយរីករាយ ប្រកបដោយភាតរភាព និងស្មាមញញឹម និងដោយរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ បានធានានូវសុខសុវត្ថិភាពបានយ៉ាងល្អប្រសើរ ក្រោមម្លប់នៃសុខសន្តិភាពដឹកនាំ និងបន្តដឹកនាំ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

បន្ថែមលើនេះ ឯកឧត្តមបានបន្ថែមថា សង្ក្រាន្តនៅខេត្តកំពង់ធំនៅឆ្នាំ២០២៥នេះ ទទួលបានការផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងការរៀបចំកម្មវិធីសង្ក្រាន្តកំពង់ធំ ហើយពិធីបើកជាផ្លូវការនៃសង្ក្រាន្តកំពង់ធំ ឆ្នាំ២០២៥ ត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ ផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមទៀតថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ គ.ស២០២៥នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំព្រឹត្តការណ៍«សង្ក្រាន្តកំពង់ធំ» នៅក្នុងបរិវេណសួនស្ទឹងសែន រយៈពេល៣ថ្ងៃ ក៏ដូចជានៅតាមរមណីយដ្ឋានប្រវត្តិសាស្ត្រ នៅតាមមូលដ្ឋានក្រុងស្រុក ឃុំសង្កាត់ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ បានយ៉ាងសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ដែលមានដូចជា៖ ការរៀបចំតំបន់ត្រជាក់ ដែលមានការដាក់រថយន្តបាញ់ទឹក ការដាក់បង្ហាញស្តង់ម្ហូបអាហារ និងផលិតផលខ្មែរ ការលេងល្បែងប្រជាប្រិយដ៏សម្បូរបែបយ៉ាងច្រើន ដែលរួមមាន៖ បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង វាយក្អម និងការបង្ហាញនូវផ្ទាំងទស្សនីយភាពរបាំជូនពរ របាំត្រុដិ និងចាប៉ីដងវែង ឆ្លងឆ្លើយ (ប្រវត្តិនៃកំណើតពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ) ព្រមទាំងការប្រគុំតន្ត្រី និងមានរថយន្តបាញ់ទឹកជាច្រើនគ្រឿង ដ៏ដូចជាកម្មវិធីប្រពៃណីសាសនា រួមមាន៖ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពូនភ្នំខ្សាច់ ពិធីស្រង់ព្រះ ដើម្បីអបអរឆ្នាំថ្មី រាំលេងកម្សាន្ត និងបណ្ដែតប្រទីត បង្ហោះគោម ដើម្បីបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក សេង អានប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានរាយការណ៍អំពីស្ថានភាពភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ មកចូលរួមលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ដែលមានរយៈពេល៣ថ្ងៃមានប្រមាណ ៥៥២.៧៥៤ ដង,នាក់ ភ្ញៀវជាតិចំនួន៥៥២.៣៥០ ដង,នាក់ ភ្ញៀវបរទេសចំនួន៤០៤ ដង,នាក់ ដែលក្នុងនោះរួមមានភ្ញៀវទេសចរណ៍ទស្សនាតាមគោលដៅទេសចរណ៍ប្រមាណ ១៣.៥៦៥ ដង,នាក់ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងសង្រ្កាន្ត នៅក្រុងស្ទឹងសែនមានប្រមាណ២០៥.២០០ ដង,នាក់ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងតាមបណ្តាវត្តអារាមចំនួន២៩៧  (មហានិកាយ២៩៣ ធម្មយុត្តិ០៤) មានប្រមាណ៣៣៣.៩៨៩ ដង,នាក់ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប៊

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains