Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកវរសេនីយ៍ឯក ម៉ង់ វិទូ ស្នងការរង ដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ដល់កងកម្លាំងចំណុះឲ្យផែនការងារនគរបាលសណ្ដាប់ធ្នាប់

លោកវរសេនីយ៍ឯក ម៉ង់ វិទូ ស្នងការរង ដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ដល់កងកម្លាំងចំណុះឲ្យផែនការងារនគរបាលសណ្ដាប់ធ្នាប់

(កំពង់ធំ)÷ អនុវត្តតាមការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត
រសៀលថ្ងៃទី ៦ ខែ មេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ម៉ង់ វិទូ ស្នងការរងទទួល
ផែនការងារនគរបាលសណ្ដាប់ធ្នាប់ បានដឹកនាំ
កិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ដល់កងកម្លាំងចំណុះឲ្យផែនការងារនគរបាលសណ្ដាប់ធ្នាប់ ចូលរួមចំនួន ៨៤ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

ថ្លែងបើកកិច្ចប្រជុំ លោកវរសេនីយ៍ឯក ម៉ង់ វិទូ ស្នងការរង បានថ្លែងថាដោយទទួលបានការអនុញ្ញាត និងណែនាំពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ថ្ងៃនេះ លោកបានដឹកនាំកងកម្លាំងប្រជុំបូកសរុបលទ្ធផលការងារដែលអនុវត្តបាននាពេលកន្លងមក និងលើកទិសដៅសម្រាប់អនុវត្តបន្ត ។

ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក ម៉ង់ វិទូ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ជូនចំពោះបងប្អូនកងកម្លាំង ដែលមានស្នាដៃ គុណបំណាច់លើការអនុវត្ត តួនាទី ភារកិច្ច ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានាថែរក្សាបានសុខសុវត្ថិភាពល្អ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។

បន្ថែមលើមតិសំណេះសំណាល លោកវរសេនីយ៍ឯក ម៉ង់ វិទូ ស្នងការរង មានមតិបូកសរុបផ្ដាំផ្ញើ លើការងារមួយចំនួន ដល់កងកម្លាំង អនុវត្តឱ្យទទួលបានប្រសិទ្ធភាព ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលកាន់តែខិតជិតចូលមកដល់នាថ្ងៃខាងមុខនេះ÷

១-បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងវិន័យ និងការគោរពក្រមសីលធម៌ វិជ្ជាជីវៈ កងកម្លាំងនគរបាលជាតិ ឱ្យកាន់តែល្អប្រសើរថែមទៀត ។

២-ត្រូវបន្តពង្រឹងការគ្រប់គ្រងកងកម្លាំងឱ្យបានហ្មត់ចត់ តាមបែបបទការងាររដ្ឋបាល បញ្ជីវត្តមានកងកម្លាំងបំពេញភារកិច្ច ជាប្រចាំថ្ងៃ ប្រជុំជួរត្រួតពិនិត្យវត្តមានជាក់ស្ដែង ពិនិត្យការគ្រងឯកសណ្ឋាន និងពាក់សញ្ញាសម្គាល់នគរបាលជាតិ ឱ្យបានត្រឹមត្រូវ តាមការកំណត់ក្នុងបទវិន័យនគរបាលជាតិ និងបទប្បញ្ញត្តិពាក់ព័ន្ធ ត្រៀមលក្ខណៈជាស្រេច សម្រាប់កិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ នាគ្រាជួបហេតុការណ៍ ណាមួយ ដែលអាចកើតមានឡើងជាចៃដន្យ ។

៣-បង្កើនការអប់រំផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ផ្លូវគោក តាមគោលដៅងាយរងគ្រោះ ដើម្បីបញ្ជ្រាបការយល់ដឹង និងចូលរួមប្រុងប្រយ័ត្ន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យមានកម្រិតទាប សំដៅថែ
រក្សាបាន អាយុជីវិត ទ្រព្យសម្បត្តិ  ។ល។

៤-បញ្ចុះកម្លាំងប្រចាំការ ល្បាតតាមគោលដៅងាយរងគ្រោះ រៀបចំសណ្តាប់ធ្នាប់ តាមទីប្រជុំជន មណ្ឌលទេសចរណ៍ រមណីយដ្ឋាន ប្រាង្គប្រាសាទ ដើម្បីធានាបាននូវសន្តិសុខសុវត្តិភាព ជូនភ្ញៀវជាតិ-អន្តរជាតិ ព្រមទាំងការពារសម្បត្តិបេតិកភណ្ឌជាតិ ។

៥-ទន្ទឹមនឹងការអនុវត្តតួនាទី ភារកិច្ច មន្ត្រីជំនាញ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវសិក្សាបញ្ហាប្រឈម តាមគោលដៅងាយរងគ្រោះ ធ្វើរបាយការណ៍ ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់ ។

៦-ការិយាល័យជំនាញនីមួយៗ ត្រូវធ្វើផែនការ ជាក់លាក់សម្រាប់បំពេញភារកិច្ចជាប្រចាំថ្ងៃ ដើម្បីសម្រេចបានជោគជ័យថ្មីៗ បន្ថែមទៀត ៕ អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុម ញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV