Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ដាក់​ចេញ​បទ​បញ្ជា​ ៣​ ចំណុច​ ដល់​​កងកម្លំាង​ចម្រុះ​ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​នេសាទ​ នៅ​ឃុំ​ផាត់​សសណ្តាយ ខេត្តកំពង់ធំ​

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ដាក់​ចេញ​បទ​បញ្ជា​ ៣​ ចំណុច​ ដល់​​កងកម្លំាង​ចម្រុះ​ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​នេសាទ​ នៅ​ឃុំ​ផាត់​សសណ្តាយ ខេត្តកំពង់ធំ​

   ខេត្តកំពង់ធំ៖ នៅព្រឹក​ថ្ងៃទី​២៧​ ខែ​មីនា​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ ​យោធភូមិភាគ​ទី​៤​ អនុប្រធាន​អចិន្ដ្រៃយ៍​ នៃគណៈកម្មការ​ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ ខេត្តកំពង់ធំ​ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពង្រឹង​តួនាទី​ ភារកិច្ច និងដាក់ចេញនូវបទបញ្ជាចំនួន ៣ចំណុច​ ដល់​កងកម្លាំង​ចម្រុះ​ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​នេសាទ​ នៅ​ឃុំ​ផាត់​សណ្តាយ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ។  

  លោក​វរសេនីយ៍​ត្រី​ ហែម​ ថន​ នាយ​ទាហាន​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ប្រចាំ​ការ​នៅ​ទី​បញ្ជាការ​ស្រាល​ និង​លោក​ ប៉ែន​ សាវេង​ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ប្រចាំ​ការ​នៅ​ឃុំ​ផាត់​សណ្តាយ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ បាន​រាយការណ៍​បញ្ជាក់​ថា​៖​ កន្លងទៅ​កងកម្លំាង​ចម្រុះ​ បាន​សាមគ្គី​សហការ​គ្នាល្អ​​ក្នុង​ការ​បំពេញ​ភារកិច្ច​ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​នេសាទ​ នៅ​ក្នុង​ឃុំ​ផាត់​សណ្តាយ​ ស្រុក​កំពង់​ស្វាយ​ ទទួល​បាន​លទ្ធផល​ល្អប្រសើរ​​ ។  ជា​មួយ​នោះ​ដែរ​ ក៏បាន​ចូលរួម​សហការ​ជាមួយ​ កងកម្លំាង​អន្តរាគមន៍​របស់​យោធភូមិភាគ​ទី​៥​ ក្នុងការបង្ក្រាប​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ នៅ​តំបន់​លំហ​បឹង​ទន្លេសាប​ ដែល​ប្រជា​នេសាទ​មួយ​ចំនួន ​ដាក់​ឧបករណ៍​នេសាទ​ចូល​ជ្រៅ​ក្នុង​លំហ​ទន្លេសាប​ខុស​ច្បាប់​ស្ដីពី​ជល​ផល​ ។  ក្រៅពី​នោះ​ទៀត​ កងកម្លំាង​ចម្រុះ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ​ក្នុង​ការផ្សព្វផ្សាយ​ អប់រំ​ប្រជាពលរដ្ឋ​ កុំឲ្យ​ប្រេីប្រាស​ និង​ធ្វើ​សកម្មភាព​នេសាទ​ខុស​ច្បាប់​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ធនធាន​មច្ឆា​ជាតិ​ និង​នាំ​ឲ្យ​មាន​ទោស​ ឬខាតបង់​សម្ភារៈ​ផ្ទាល់​ខ្លួន​ផង​ដែរ​ ។

    ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កងកម្លាំង​ចម្រុះ​ទាំង​អស់​ ដែល​បាន​រួមសហការ​គ្នា​ ក្នុង​ការ​ការ​ពារ ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ ក្នុង​រយៈពេល​កន្លង​ទៅ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​គួរ​ជាទី​មោទនៈ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​អបអរសាទរ​ ចំពោះ​ទិន្នផល​ត្រី​ដែល​បាន​សំបូរ​ឡើង​វិញ​ ។ ហើយ​ក្នុង​នោះ​ បងប្អូន​ក៏​បាន​រួមជាមួយ​អាជ្ញា​ធរ​ដែន​ដី​ និង​សមត្ថកិច្ច​ជំនាញ​ចូលរួម​អប់រំ​ ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្ដីពី​ជល​ផល​ និង​សេចក្ដី​ណែនាំ​នានា​ជូនបងប្អូន​ប្រជានេសាទ​ផង​ និង​ធ្វើ​សកម្មភាព​បង្ក្រាប​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ ដែល​ក្រុម​ជនល្មើស​មួយ​ចំនួន​ នៅ​តែបន្ត​សកម្មភាពលួចដាក់ឧបករណ៍ខុសច្បាប់ផងដែរ​ ។

  ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ណែនាំ​ដល់​កងម្លាំង​ចម្រុះ​ទាំង​អស់​ ត្រូវបន្តសកម្មភាពយ៉ាងសកម្មក្នុងការបង្ក្រាប​ឧបករណ៍​នេសាទ​ខុស​ច្បាប់​បន្ថែម​ទៀត​ ដោយ​គ្មាន​ការ​ដកថយ​ឡេីយ​ ដោយ​ត្រូវ​អនុវត្តន៍​យ៉ាងមុឺងម៉ាត់​នូវ​បទបញ្ជា​របស់​ឯកឧត្តម​ប្រធាន​គណ:បញ្ជាការឯកភាព ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់ ​ក្នុង​ភូមិ​សាស្ត្រ​បឹង​ទន្លេសាប​ និង​ការណែនាំ​នានា​របស់​ឯកឧត្ដម​អភិបាល​ខេត្ត​ ប្រធាន​គណ:បញ្ជាការឯកភាព​រដ្ឋបាល​ខេត្ត​កំពង់​ធំ​ ឲ្យ​មាន​ប្រសិទ្ធភាព​ ដោយ​ត្រូវ​យក​ចិត្ត​ទុកដាក់​៖​ ទី​មួយ​ ការ​ពារ​ឲ្យ​បាន​ដាច់​ខាត​ តំបន់​ឡូ​អភិរក្ស​ពូ​ជត្រី​ សម្រាប់​ត្រី​ពងកូន​នៅរដូវ​វស្សា​ខាង​មុខ​ ។ ទី​ពីរ​ សហការ​គ្នា​ឲ្យ​បាន​ល្អ​ ជា​មួយគ្រប់​កងកម្លំាង​ដែល​មាន​ការ​ពាក់ព័ន្ធ​ បន្តសកម្មភាព​បង្ក្រាប​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ​ដែល​ដាក់​ខុស​ទីតាំង​ដែល​ច្បាប់​បាន​កំណត់ ​នៅក្នុង​តំបន់​លំហ​បឹង​ទន្លេសាប​ ។ និង​ទី​៣​ ​មិន​ត្រូវ​មាន​ការ​ពាក់ព័ន្ធ​ ឬគុបគិត​ជាមួយ​ជនល្មើស​ក្នុង​ការទទួល​ផលប្រយោជន៍​ ជាថ្នូរ​ក្នុង​ការ​មិន​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ជាដាច់ខាត​ ។ ប្រសិនជា​រកឃើញ​មាន​ជន​ណា​ម្នាក់​ប្រព្រឹត្តិ​ករណី​ខាង​លើ​នេះ​ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង​ឡេីយ​ ។

   នៅ​ក្នុង​ឱកាស​នេះ​ ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ប្រគល់​ប្រេងឥន្ធនៈ​ និង​ភេសជ្ជៈ​មួយ​ចំនួន​បន្ថែម​ទៀត​ ជូន​ដល់​កងកម្លាំង​ចម្រុះ​ ដើម្បីបន្ត​សកម្មភាព​បង្ក្រាប​ឧបករណ៍​នេសាទ​ខុស​ច្បាប់​បន្តទៀត​ ឲ្យ​ទទួល​បាន​ជោគជ័យ​ ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាជន​កម្ពុជា​យើង​នៅ​ទូទាំង​ប្រទេស​ ។ អត្ថបទតំបន់ តំបន់ប្រតិបត្តិការសឹករងកំពង់ធំពិនិត្យដោយ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV