Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរព័ត៌មានខេត្តកំពង់ធំ រៀបចំពិធីសូត្រមន្ត លើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរព័ត៌មានខេត្តកំពង់ធំ រៀបចំពិធីសូត្រមន្ត លើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

(កំពង់ធំ)÷ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា បានរៀបចំពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។

បន្ទាប់ពីព្រះសង្ឃសូត្រមន្តប្រោសព្រំលើករាសី  ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរព័ត៌មានរួចមក លោកស្រី ង៉ែត ណារីន  បានថ្លៃអំណរគុណនិងកោតសរសើរដល់មន្ត្រីរាជការ មន្ទីរព័ត៌មានទាំងអស់ដែលបានអនុវត្តការងារតាមជំនាញរបស់ខ្លួន ដោយទទួលបានលទ្ធផលល្អប្រសើរក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។

លោកស្រីប្រធានក៏បានជំរុញអ្វីអនុវត្តបន្ថែមទៀតដល់មន្ត្រីរបស់យើង ត្រូវតែជាមន្ត្រីដែលមានសមត្ថភាព មានសក្ដានុពល ដឹងទំនាក់ទំនងល្អ ទើបធ្វើឱ្យយើងផ្ដល់ព័ត៌មានតាមមន្ទីរអង្គភាពក្រុង/ស្រុកបានល្អជូនប្រជាពលរដ្ឋ។ ដូចនេះយើងទាំងអស់គ្នាជាថ្នាក់ដឹកនាំដឹងមន្ត្រីរាជការទាំងអស់ ត្រូវរួមគ្នាឱ្យក្លាយជាមន្ត្រីដែលមានសក្ដានុពល ដើម្បីរួមគ្នាក្នុងការបំពេញភារកិច្ចឱ្យកាន់តែប្រសើរឡើង។

លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានពាំនាំមកនូវការផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកនៃព្ររាជាណាចក្រកម្ពុជា។

លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរ បានបញ្ជាក់ថា៖ ការសូត្រមន្តលើករាសីឆ្នាំថ្មី គឺជាទំនាមទំលាប់របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងនោះមន្ទីរព័ត៌មានខេត្តកំពង់ធំ តែងតែរៀបចំពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងសំណេះសំណាលជាមួយមន្ត្រីរាជការ ជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ផងដែរថា ក្រោយពីសូត្រមន្តលើករាសីបានចប់សព្វគ្រប់រួចមក  លោកស្រី ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងមន្ត្រីរាជការទាំងអស់ បាននាំគ្នាលេងល្បែងប្រជាប្រិយ ដើម្បីរក្សាប្រពៃណីជាតិខ្មែររបស់យើង ព្រមទាំងរាំលេងកំសាន្តផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains