ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ទៅសាកសួរសុខទុក្ខដល់គ្រួសារដែលរងគ្រោះដោយសារធាតុជាតិផ្ទុះ(គ្រាប់បែកនៅសល់កាលពីសម័យសង្រ្គាម) កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ មាន២គ្រួសារ
(កំពង់ធំ)÷ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ក្រោមអធិបតីភាពខ្ពង់ខ្ពស់របស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ អមដំណេីរដោយលោក ឃន ចាន់ថៃ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ មន្ត្រីក្រុមប្រតិបត្តិសាខា បាននាំយកអំណោយមនុស្សធម៌ទៅសាកសួរសុខទុក្ខដល់គ្រួសារដែលរងគ្រោះដោយសារធាតុជាតិផ្ទុះ(គ្រាប់បែកនៅសល់កាលពីសម័យសង្រ្គាម) កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ មានចំនួន២គ្រួសារ ដែលមានរាយនាមដូចខាងក្រោម÷
១.ឈ្មោះ សុទ្ធ សិលា ភេទស្រី អាយុ១៤ឆ្នាំ ស្ថិតនៅភូមិជ័យមង្គល ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
២.ឈ្មោះ យ៉ាន រតនា ភេទប្រុស អាយុ ៨ឆ្នាំ ស្ថិននៅភូមិសំពៅលូន ចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នាឱកាសនោះផងដែរឯកឧត្ដម នួន ផារ័ត្ន បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយអំពីសំណាក់សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នូវការចូលរួមសោកស្ដាយជាទីបំផុត ជាមួយគ្រួសាររងគ្រោះ ដែលបានបាត់បង់សមាជិកគ្រួសារដោយឧបទ្ទវហេតុគ្រាប់ដែលមិនទាន់ផ្ទុះកាលពីសម័យមុន និងសូមផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនេះ ព្រមទាំងរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំ ទាំងការផឹកស្អាត ហូបស្អាត ។
អំណោយបានប្រគល់ជូនក្មុងមួយគ្រួសារទទួលបានមាន÷ អង្ករ១០០គីឡូក្រាម មី២កេស ត្រីខ៤០កំប៉ុង ទឹកត្រី០៤យួរ ទឹកស៊ីអ៊ីវ០៤យួរ និងថវិការក្នុងមួយគ្រួសារ ៥០០,០០០រៀលផងដែរ។ អត្ថបទ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប.





![]()
