លោកឧត្តមសេនីយ៍ទោ ហេង សុផល យកចិត្តទុកដាក់ការងារការពារ សុខសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ ជាកន្សោមអាទិភាពមួយ ក្នុងចំណោមការងារដ៏ទៃទៀត
(កំពង់ធំ) អនុវត្តតាមអនុសាសន៍ ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានយកចិត្តទុកដាក់ និងបន្តបញ្ចុះកងកម្លាំង ការពារ រក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ តាមមណ្ឌលរមនីយដ្ឋាន ទូទាំងខេត្ត។
ទន្ទឹមនឹងការអនុវត្តតួនាទី ភារកិច្ចជាប្រចាំថ្ងៃ កម្លាំងការិយាល័យនគរបាលទេសចរណ៍ បានផ្លាស់ប្ដូរវេនប្រចាំការ និងចុះល្បាតត្រួតពិនិត្យភូមិសាស្ត្រជាប្រចាំ ដោយប្រើប្រាស់មធ្យោបាយ នឹងការល្បាតដោយថ្មើរជើង តាមទីជិត ឬទីឆ្ងាយ ។
ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដោយមានការយកចិត្តទុកពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានឧបត្ថម្ភ សម្ភារៈ មធ្យោបាយ ជាបន្តបន្ទាប់តាមដំណាក់កាលនីមួយៗ រយៈពេលថ្មីៗនេះ ថ្នាក់ដឹកនាំ បានឧបត្ថម្ភ កង់មួយចំនួន ដល់អង្គភាព ដើម្បីផ្តល់ភាពងាយស្រួល ដល់មន្ត្រីការិយាល័យជំនាញ យកទៅប្រើប្រាស់ ស្របតាមតម្រូវការចាំបាច់ ក្នុងការអនុវត្ត តួនាទី
ភារកិច្ច ។
សកម្មភាពចេញល្បាតដោយជិះកង់ គឺជាគំនិតដ៏ ឈ្លាសវៃប៉ិនប្រសព្វ របស់កងកម្លាំង ក្នុងការសន្សំ
សំចៃថវិកា ព្រមទាំងកាត់បន្ថយការចំណាយលើ
ប្រេងសាំង សម្រាប់មធ្យោបាយធ្វើដំណើរ ស្របតាមវិបត្តិសេដ្ឋកិច្ចពិភពលោក ប្រេងឥន្ធនៈ កំពង់តែឡើងថ្លៃ ជាពិសេសចៀសផុតពីការបំពុលបរិស្ថាន ដែលបញ្ចេញពីយានយន្តគ្រប់ប្រភេទ ព្រមទាំងបំផុសគំនិត ស្មារតី ដល់ប្រជាពលរដ្ឋ កម្ពុជា ដោយឡែកប្រជាពលរដ្ឋ ខេត្តកំពង់ធំ ឱ្យចូលរួមថែរក្សា អនាម័យ ការពារ អភិរក្សធម្មជាតិ និងបរិស្ថាន ឱ្យមាននិរន្តរភាព ប្រកបដោយភាពស្អាត ស្រស់បំព្រង ។
សូមបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំ នាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងក្រើនរំឭក ដល់បងប្អូនកងកម្លាំងនគរបាល ទេសចរណ៍÷ .សូមថែទាំសុខភាព, .គោរពវិន័យ របស់កងកម្លាំងនគរបាលជាតិ, .ពង្រឹងរបៀបរបបការងារ,.គ្រប់ពេលវេលា
បំពេញភារកិច្ច មន្ត្រីជំនាញ ត្រូវគ្រងឯកសណ្ឋាន
ឱ្យសក្តិសមជាមន្ត្រីនគរបាលជាតិ, .ប្រកាន់ខ្ជាប់សីលធម៌ សាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការល្អ, .ផ្លាស់ប្តូរវេនប្រចាំការ ចេញកម្លាំងល្បាត តាមគោលដៅងាយរងគ្រោះ និងរៀបចំសណ្តាប់ធ្នាប់តាមទីសាធារណៈ តំបន់ទេសចរណ៍ តាមដងផ្លូវ រមណីយដ្ឋាន ប្រាង្គប្រាសាទ ដើម្បីធានាបាននូវសន្តិសុខសុវត្តិភាព ជូនភ្ញៀវជាតិ -អន្តរជាតិ ព្រមទាំងការពារសម្បត្តិបេតិកភណ្ឌជាតិ, .ថែទាំ សម្ភារៈ មធ្យោបាយ ដើម្បីធានា ក្នុងការប្រើប្រាស់បានយូរអង្វែង ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។













![]()
