Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បើកថវិកា សមាគមមិត្តនគរបាលជាតិ កម្ពុជា ជូនគ្រួសារសមាជិក ០៧នាក់ សរុបទឹកប្រាក់ចំនួន ៤២,០០០,០០០រៀល

លោកឧត្តមសេនីយ៍ទោ ហេង សុផល បើកថវិកា សមាគមមិត្តនគរបាលជាតិ កម្ពុជា ជូនគ្រួសារសមាជិក ០៧នាក់ សរុបទឹកប្រាក់ចំនួន ៤២,០០០,០០០រៀល

(កំពង់ធំ)÷អនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សៀលថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ កម្ពុជា បានជួបសំណេះសំណាលប្រគល់ថវិកាសមាគម ជូនគ្រួសារសមាជិក ដើម្បីយកប្រើប្រាស់ តាមតម្រូវការចាំបាច់ ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ព្រមទាំងចូលរួមរំលែកទុក្ខ ចំពោះមរណភាព ស្វាមី ឪពុក មនុស្សជាទីស្រឡាញ់ ក្នុងក្រុមគ្រួសារបងប្អូន  ។

លោកស្នងការ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគ្រួសារសមាជិក ដែលជម្រុញ និងអនុញ្ញាតឱ្យស្វាមី ចូលបម្រើការងារក្នុងជួរកងកម្លាំងនគរបាលជាតិ សម្រាប់កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នាពេលកន្លងមក រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្ន ។

ជាបន្តបន្ទាប់ ដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះបងប្អូនអតីតយុទ្ធជន ដែលមានស្នាដៃ គុណបំណាច់យ៉ាងធំធេង ក្នុងបុព្វហេតុជាតិ
មាតុភូមិ ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្ត បានបើកថវិកាសមាគមមិត្តនគរបាលជាតិ កម្ពុជា ជូនគ្រួសារសមាជិក÷
*ទី១- លោកស្រី ចាប ជូតិកា ត្រូវជាភរិយារបស់សពលោកអនុសេនីយ៍ឯក អ៊ឹម សុម៉េងមន្ត្រីនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ថវិកាចំនួន ៦,០០០,០០០រៀល។

*ទី២-លោកស្រី ស្រ៊ុន សុខុន ត្រូវជាភរិយារបស់សពលោក អនុសេនីយ៍ឯក គឹម ហូយ មន្ត្រីនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ថវិកាចំនួន ៦,០០០,០០០រៀល។

*ទី៣-លោកស្រី ហួ ឡៃហួត ត្រូវជាភរិយារបស់សព លោកអនុសេនីយ៍ឯក យូ យ៉ានីមន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ថវិកាចំនួន ៦,០០០,០០០រៀល។

*ទី៤-លោកស្រី ប៉េង សុខុម ត្រូវជាភរិយារបស់សពលោកអនុសេនីយ៍ឯក ប៉ែន សំអ៊ត មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង  ថវិកាចំនួន ៦,០០០,០០០រៀល។

*ទី៥-លោកស្រី សេង ពុធកញ្ញា ត្រូវជាកូនបង្កើត របស់សពលោកអនុសេនីយ៍ទោ តុប សំណាង មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ថវិកាចំនួន ៦,០០០,០០០រៀល។

*ទី៦-លោក ហាន ចិន្ដា ត្រូវជាកូនបង្កើត របស់សពលោកអនុសេនីយ៍ទោ ស្រី ចាន់តារា  មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក ថវិកាចំនួន ៦,០០០,០០០រៀល។

*ទី៧-លោកស្រី ជឹង លី ត្រូវជាបងបង្កើត របស់សពលោកអនុសេនីយ៍ត្រី ជឹង ស៊ិនតុង មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ថវិកាចំនួន ៦,០០០,០០០ រៀល។

បន្ថែមលើថវិកាខាងលើនេះ លោកស្នងការ បានលើកទឹកចិត្ត ដល់សមាជិក សូមបន្តបង្ករបង្កើនផល តាមរយៈ ដាំដំណាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ ដើម្បីដោះស្រាយការចំណាយក្នុងជីវភាពជាប្រចាំថ្ងៃ តាមក្រុមគ្រួសារនីមួយៗ ឲ្យកាន់តែប្រសើរឡើង មួយកម្រិតទៀត៕អត្ថបទឆ្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV