Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សចាស់ទុំខាងនយោបាយតែមួយគត់ ដែលបានដឹកនាំប្រទេស ពីបាតដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត  ជាង៤០ឆ្នាំងកន្លងមកនេះ បានខិតខំកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន លើគ្រប់វិស័យ និងការពារសុខសន្តិភាពរហូតដល់បច្ចុប្បន្ន

គណបក្សប្រជាជនកម្ពុជា ជាគណបក្សចាស់ទុំខាងនយោបាយតែមួយគត់ ដែលបានដឹកនាំប្រទេស ពីបាតដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត  ជាង៤០ឆ្នាំងកន្លងមកនេះ បានខិតខំកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន លើគ្រប់វិស័យ និងការពារសុខសន្តិភាពរហូតដល់បច្ចុប្បន្ន

(កំពង់ធំ)÷ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគេណបក្សខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជានាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាស្រុកកំរពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។

បន្ទាប់ពីការអានរបាយការណ៍ស្វាគមន៍របស់លោក អ៊ុត វណ្ណរ៉ា ប្រធានគណបក្សស្រុកកំពង់ស្វាយ និងជាអភិបាលនៃគណៈអភិបាលស្រុកកំពង់ស្វាយ រួចមក។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់​បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និងជាធាតុផ្សំមិន​អាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដុមនីយ​កម្មជាតិសាសន៍ និងសាសនា​នៅព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង សុខសន្តិភាពនេះ បានអនុញ្ញាតឱ្យ​កម្ពុជារៀបចំនូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ, ការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ និងការរៀបចំពិធីផ្សេងៗទៀត។

ឯកឧត្តម បានលើកឡើងថា ក្នុងសន្និបាតបក្ស លើកទី៤៥ ក៏បានដាក់ចេញទិសដៅ​​ពង្រឹងធ្លុងមហាសាមគ្គីជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណា មក​បំផ្លាញ​បានឡើយ។ ក្នុងស្មារតីនេះ បន្ត​អនុវត្តពាក្យស្លោក អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និង​ឯកភាពជាតិពេញលេញ។ ​គាំទ្រ​​កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានពន្យល់ដល់មន្ត្រីគណបក្ស និងប្រជាជនឱ្យចេះពិចារណាបែងចែកឱ្យបានច្បាស់លាស់ នូវព័ត៌មានបំផ្លើសការពិត ព័ត៌មានដែលមានលក្ខណៈញុះញង់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំចាញ់ល្បិចកលក្រុមជ្រុលនិយមមួយក្តាប់តូចដែលមានបំណងតែម៉្យាងគឺចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ ។

ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនវត្ត បិណ្តិយ៍ មានទេយ្យទាន បច្ច័យ រួមនិងគ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានឧបត្ថម្ភគណបក្សស្រុកកុំព្យូទ័រ១គ្រឿង ព្រីនធ័រ១គ្រឿង ថវិកា២លានរៀល។ ឧបត្ថម្ភអធិការដ្ឋាននគរបាលស្រុកកុំព្យូទ័រ១គ្រឿង ព្រីនធ័រ១គ្រឿង ថវិកា២លានរៀល។ ឧបត្ថម្ភកងរាជអាវុធហត្ថស្រុក៖កុំព្យូទ័រ១គ្រឿង ព្រីនធ័រ១គ្រឿង ថវិកា ១លានរៀល។ ឧបត្ថម្ភផ្នែកសឹករងស្រុកៈ៖ កុំព្យូទ័រ១គ្រឿងព្រីនធ័រ១គ្រឿង ថវិកា៥០ម៉ឺនរៀល។ ឧបត្ថម្ភឃុំទាំង១១ឃុំ ទូទាំងស្រុកក្នុង១ឃុំ កុំព្យូទ័រ១គ្រឿង ព្រីនធ័រ១គ្រឿង។ ឧបត្ថម្ភសាលារៀន៩៤សាលាទូទាំងស្រុក ក្នុង១សាលារៀន កុំព្យូទ័រ១គ្រឿង ព្រីនធ័រ១គ្រឿង។ ឧបត្ថម្ភការិយាល័យអប់រំស្រុក៖ កុំព្យូទ័រ១គ្រឿង ព្រីនធ័រ១គ្រឿង។ ព្រមទាំងបាន ឧបត្ថម្ភដល់គណៈកម្មាធិការគណបក្សស្រុក និងសាខាចំណុះ – ក្រុមប្រឹក្សាឃុំ – លោកគ្រូ អ្នកគ្រូ ទូទាំងស្រុក មានឃីត ១កញ្ចប់ និងថវិកាផងដែរ៕ អត្ថបទលោក ធូ កែវមុនី្ន-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains