សមាជិកព្រឹទ្ធសភាចុះសួរសុខទុក្ខគ្រួសារមានជីវភាពខ្វះខាត និងគ្រួសារកងទ័ពនៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ
(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយលោកជំទាវ យស ថានារី លោកជំទាវ សៀង លី និង លោកជំទាវ ហុក ផល្លី បានអញ្ជើញជួបសំណេះសំណាលនឹងចែកអំណោយជូនដល់គ្រួសារមានជីវភាពខ្វះខាត និងគ្រួសារកងទ័ព នៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សឃុំ។
នៅក្នុងពិធីសំណេះសំណាកនេះ លោកជំទាវបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំព្រឹទ្ធសភាផងដែរ ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសអ្នកដែលមានជីវភាពខ្វះខាត។
លោកជំទាវ អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូ អត់ធ្មត់ រួមសាមគ្គីគ្នាផ្តល់ការគាំទ្រ ជឿទុកចិត្តលើថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលរបស់យើងដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិ
លោកជំទាវបន្ថែមថាអំណោយចែកជូននេះទោះបីជាមិនបានតាមតម្រូវការរបស់បងប្អូនក៍ពិតមែន ប៉ុន្តែជាការចែករំលែក ក៍ដូចជាទឹកចិត្តគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំសម្រាប់ដោះស្រាយជីវភាពទាន់ពេលវេលា។
លោកជំទាវបានជំរុញឱ្យបងប្អូនទាំងអស់ថែរក្សាសុខភាពឲ្យបានល្អ ដើម្បីបន្តដំណើរបានមើលឃើញការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង។
សូមបញ្ជាក់ថា គ្រួសារដែលទទួលបានការឧបត្ថមមានចំនួន២៥គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន ក្រមា១ សារុង១ អង្ករ២០ គីឡូ ទឹកត្រីទឹកសុីអុីវ ៤ដប មី១ កេះ ១ គីឡូ និងថវិកាមួយចំនួន ។ បានពិនិត្យ












![]()
